ខ្លឹមសារទាំងមូល នៃសារណែនាំការងារ របស់លោកប្រធាន គី តិច ជូនដល់ សមាជិក-សមាជិកា ទាំងអស់ក្នុង «ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ លោក គី តិច បានសរសេរនូវខ្លឹមសារ ជូនដល់ សមាជិក-សមាជិកា ទាំងអស់ក្នុង «ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»ក្នុងនោះមានន័យដូចខាងក្រោម:
ខ្លឹមសារទាំងមូល នៃសារណែនាំការងារ
របស់ លោកប្រធាន គី តិច ជូនដល់ សមាជិក-សមាជិកា ទាំងអស់ក្នុងក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសន សូមជម្រាបជូនសមាជិកក្នុងក្រុមទាំងអស់ជាទីនឹករលឹក… !

* គ្រប់ក្រុមគ្រួសារសុខសប្បាយជាធម្មតា ឬទេ ?

• បញ្ហាកូវីដធ្វើឲ្យយើងពុំអាចជួបប្រជុំគ្នាផ្ទាល់ៗបាន, ការងារគ្រប់ផ្នែកសុទ្ធសឹងត្រូវបានរាំងស្ទះ សុំបងប្អូនយើងកុំ ភ្លេចខ្លួន «៣កុំ-៣ការពារ» ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ ។
* តាមការអង្កេតមួយរយ:នេះបញ្ហារំលោភដីធ្លី, ការបង្ខំទាមទារបំណុល, ការបៀតបៀន រំលោភលើអនីតិជន…មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ។ បញ្ហារំលោភបំពានយកដីប្រជាពលរដ្ឋស្លូតត្រង់ពីសំណាក់អ្នកមាន
ឥទ្ធិពល និងក៏ឃើញមានការគាំទ្រ និងរួមគំនិតពីអាជ្ញាធរឃុំ ស្រុក… មួយចំនួន ។ ប្រជាពលរដ្ឋស្លូតត្រង់ មានជីវភាពទន់ខ្សោយ ខ្វះការការពារសិទ្ធិ តែងតែប្ដឹងសុំអន្តរាគមន៍ និងត្អូញត្អែថា បាន រងគ្រោះ និងរងនូវអំពើអយុត្តិធម៌ជារឿយៗ ខ្ញុំសុំស្នើដ៏ទទូចដល់សមាជិកក្រុមគ្រប់រូបមេត្តាយកចិត្ត ទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការទទួលទូរស័ព្ទ ជួយផ្ដល់យោបល់ ឬសម្របសម្រួលបញ្ចប់វិវាទ (ទោះជាបុរសក៏ដោយ) និងជួយទទួលការពារនៅពេលដែលប្រជាពលរដ្ឋទាក់ទងចូលមកហើយដែល ត្រូវចំ គោលការណ៍ ។

* សុំរំលឹកដែរថាបច្ចុប្បន្ននេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន កំពុងទទួលបានការគាំទ្រពេញទំហឹង ពី ថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេស ពីមន្ត្រីរាជការ ពីគ្រប់និន្នាការនយោបាយ ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។
* ដើម្បីរក្សាបាននូវតម្លៃកិត្យានុភាពរបស់ក្រុមយើងជាមេធាវីស្ម័គ្រចិត្ត ដែលទទួលបានសិទ្ធិប្រើគោរម្យងារដ៏ ខ្ពង់ខ្ពស់របស់ សម្តេចតេជោ.នាយករដ្ឋមន្ត្រី ត្រូវព្យាយាមដោយប្រុងប្រយ័ត្នអនុវត្តតួនាទី និងភារកិច្ចឲ្យបានល្អ
បំផុត និងដោយពុំមានកំហុស ។
* ខ្ញុំស្នើសុំឲ្យជៀសវៀងដាច់ខាត ការយកតួនាទីមុខងារក្រុម. ទៅប្រើប្រាស់ក្នុងគោលដៅផ្សេង ឬធ្វើសកម្មភាពផ្ទុយ ដែលនាំឲ្យប៉ះពាល់កិត្តិយស និងផលប្រយោជន៍របស់ក្រុម. និងកិត្តិយស កិត្តិនាមដ៏ខ្ពង់ខ្ពស់របស់ សម្ដេច តេជោ.នាយករដ្ឋមន្ត្រី, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង ថ្នាក់ដឹកនាំរបស់គណ:បក្សប្រជាជន កម្ពុជា ។

*• សមាជិកក្រុមទាំងអស់បានដឹងហើយថា កិច្ចការដែលក្រុម.បានធ្វើកន្លងមក សុទ្ធសឹងតែជាការងារអនុវត្ត បទបញ្ជារបស់ សម្តេចតេជោ. ការងារបំរើផលប្រយោជន៏សាធារណ:,ប្រយោជន៏រាជរដ្ឋាភិបាល និង ប្រជាជន ជាពិសេសការចូលរួមធ្វើកំណែទំរង់លើកកំពស់ វិស័យយុត្តិធម៌ នៅក្នងសង្គមកម្ពុជាយើង ។ គ្រប់ កិច្ចការដែលយើងបានអនុវត្ត តែងទទួលបានការគាំទ្រពេញទំហឹង ពីគ្រប់មជ្ឈដ្ឋាន និងសឹងតែគ្មានមតិរិះគន់ ។ ទាំងនេះគឺជាគុណសម្បត្តិដ៏ធំធេង ដែលកើតចេញពីការខិតខំ ការលះបង់គ្រប់បែបយ៉ាងរបស់សមាជិកក្រុម និងជាពិសេស សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

* ខ្ញុំសូមគោរពអរគុណ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តួចផ្តើមប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ផ្តល់ថវិកាផ្ទាល់ សម្រាប់បង្កើតឲ្យមានក្រុមមេធាវីនេះឡើង និងក៏សុំអរគុណដល់ សមាជិកក្រុមមេធាវីយើង ដែលបានស្ម័គ្រចិត្ត សហការណ៍ ជួយគ្នាសម្រេចកិច្ចការងារគ្រប់ផ្នែក និងទទួល បានជោគជ័យ ជូនជាតិ និងប្រជាជន ដោយរក្សាបាននូវគុណតម្លៃមិនអាចកាត់ថ្លៃបាន ។

* សុំជូនពរដល់សមាជិកក្រុម និងគ្រប់ក្រុមគ្រួសារមាន សុខភាពល្អបរិបូរណ៍ ទទួលបាននូវសេចក្តីសុខ សុភ មង្គល សេចក្តីចម្រើនរុងរឿង មានបញ្ញាញាណវៀងវៃ និងជោគជ័យគ្រប់ភារកិច្ចការងារ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print