ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសងសំណង នាវាដឹកទំនិញធំបំផុត ដែលមានប្រវែង ៤០០ម៉ែត្រ ត្រូវបានអនុញ្ញាតឲ្យចាក់ចេញពីព្រែកជីក នៅអេហ្ស៊ីបបន្តដំណើរទៅកាន់កំពង់ផែរ Rotterdam ដែលជាកំពង់ផែធំបំផុតនៅអឺរ៉ុប។
ប្រធានស្ថាប័នគ្រប់គ្រងចរាចរណ៍ព្រែកជីក Suez លោក Osama Rabie នៅថ្ងៃទី ៧ខែកក្កដា(ពេលវេលាក្នុងតំបន់) បានឲ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូន Evergreen បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សងសំណង ពីការខាតបង់ ប៉ះពាល់ ដោយសារតែនាវាEver Given ជាប់គឿងទទឹងព្រែក នៅថ្ងៃទី ២៣ខែមីនា ធ្វើឲ្យចរាចរណ៍ឆ្លងកាត់ព្រែកជីកនេះត្រូវជាប់គាំងរយៈពេល ៦ថ្ងៃ។
ក្រោយកិច្ចព្រមព្រៀងសងសំណងទទួលបានជោគជ័យ នាវាដឹកកុងតឺន័រ មានប្រវែង៤០០ម៉ែត្រ ទទួលបានការអនុញ្ញាតឲ្យចាកចេញពី ព្រែកជីក ទៅកាន់អឺរ៉ុប។
ពេលដំបូង ម្ចាស់នាវា Ever Given ត្រូវបាន ស្នើឲ្យសងសំណងតែ ៩១៦លានដុល្លារ ដែលបង្កឲ្យមានការកកស្ទះ ព្រែកជីក ប៉ុន្តែក្រោយមក ក៏បានយល់ព្រមព្រៀងសងសំណង ត្រឹមតែ ៥៥០ លានដុល្លារតែប៉ុណ្ណោះ ៕ដោយ៖ធីរីណា
កប៉ាល់ Ever Given បានរត់នៅជាប់ច្រាំងនៅប្រឡាយ Suez ប្រទេសអេហ្ស៊ីប