អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងដោយមិនដឹងមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ អគ្គិភ័យមួយបានកើតមាននៅវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២១ នៅត្រង់ចំណុចក្រុមទី១៧ ភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ធ្វើឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នងនៅសល់តែផែះនិងធ្យូង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា
ផ្ទះនេះជាកម្មសិទ្ធិរបស់ឈ្មោះ ស៊ុន នីសាន់ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាសរមាស ស្រុកបវេល និងប្រពន្ធឈ្មោះ ស៊ិន គង់ អាយុ ៥៤ឆ្នាំដែលមានទំហំ ៧ម៉ែត្រ គុណ ៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងក្ដារ ខូចខាតសម្ភារៈ ទាំងស្រុង។
ចំពោះករណីអគ្គិភ័យនេះកើតឡើងនៅពេល ឪពុកម្តាយមិននៅផ្ទះទុកឲ្យកូនប្រុសមើលនិងនៅមិនទាន់ដឹងពីមូលហេតុនៃការឆេះនភឡើយដោយសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនៅឡើយ។
យ៉ាងណាក្រោយទទួលដំណឹងនេះភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន ១៥នាក់ បានចុះជួយធ្វើអន្តរាគមន៍ ហើយប្រើប្រាស់ទឹកអស់ចំនួនមួយរថយន្ត។
តែគួរឲ្យសោកស្តាយដោយចម្ងាយផ្លូវពីអធិការដ្ឋាននគរបាលស្រុកទៅកន្លែងកើតហេតុប្រវែង ០៩គីឡូម៉ែត្រ និងផ្លូវចូលផ្ទះកើតហេតុតូចទើបសមត្ថកិច្ចជំនាញចូលទៅធ្វើអន្តរាគមន៍មានភាពយឺតយ៉ាវហើយផ្ទះត្រូឆេះម៉ដ្ឋ៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print