អតីតអ្នកបើកបររថយន្ត Formula 1 លោក Carlos Reutemann ស្លាប់ក្នុងវ័យ៧៩ឆ្នាំ

ចែករំលែក៖

លោក Carlos Reutemann ដែលជាអ្នកបើករថយន្តប្រណាំង Formula 1 កាលពីអំឡុងទសវត្សឆ្នាំ ១៩៧០ និងឆ្នាំ១៩៨០ និងក្រោយមកជាអ្នកនយោបាយជាន់ខ្ពស់នៅប្រទេសអាហ្សង់ទីនអស់រយៈពេល៣ទសវត្សបានទទួលមរណភាពក្នុងវ័យ៧៩ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៨ កក្កដាម្សិលមិញ។

ក្នុងនាមជាអ្នកបើករថយន្តប្រណាំងម្នាក់ លោក Carlos Reutemann បានឈ្នះរង្វាន់ Grand Graix ចំនួន១២ដងដែលបានឈានជើងចូលដល់ជើងឯកពិភពលោកជាមួយក្រុម Williams ក្នុងឆ្នាំ១៩៨១។គាត់ត្រូវបានគេស្គាល់ដោយសារទេពកោសល្យដ៏ធំធេងដែលគាត់សម្រេចបាននិងការកសាងកេរ្តិ៍ឈ្មោះ។

នៅពេលចូលនិវត្តន៍ភ្លាមៗក្នុងឆ្នាំ១៩៨២ លោក Carlos Reutemann បានចូលប្រឡូកក្នុងឆាកនយោបាយ និងមានអាណត្តិជាអភិបាលខេត្តនៅស្រុកកំណើតរបស់គាត់នៅ Santa Santa ។ គាត់ធ្លាប់ជាសមាជិកព្រឹទ្ធសភារបស់គណបក្សយុត្ដិធម៌ពីឆ្នាំ២០០៣រហូតដល់គាត់ទទួលមរណភាព។

លោក Reutemann បានលេចធ្លោក្នុងនាមជាអ្នកប្រណាំងរថយន្តម្នាក់ដោយបានចូលក្នុងព្រឹត្តិការណ៍ប្រណាំង Formula 1 ក្នុងឆ្នាំ១៩៧២ នៅពេលលោកអាយុជិត២៩ឆ្នាំ ហើយស្ថិតក្នុងចំណោមកីឡាករដែលមានឈ្មោះល្បីក្នុងវិស័យកីឡានេះពេញមួយទសវត្សនៃការចូលរួមរបស់គាត់។

គាត់បានបើករថយន្តប្រណាំងចំនួន១៤៦ដងសម្រាប់ក្រុម Brabham, Lotus, Ferrari និង Williams ហើយត្រូវបានគេចាត់ទុកថា ជាអ្នកបើកលឿនជាងគេបំផុតនៅសម័យនោះ។

លោក Reutemann បានវិលត្រឡប់ទៅកាន់ប្រទេសអាហ្សង់ទីនវិញ ហើយត្រូវបានម្ចាស់ក្រុម Frank Williams បញ្ចុះបញ្ចូលឲ្យវិលត្រឡប់មកក្រុមនេះវិញនៅឆ្នាំ១៩៨២រួមជាមួយមិត្តរួមក្រុមថ្មីគឺលោក Keke Rosberg ដែលបានបន្តក្លាយជាម្ចាស់ជើងឯកពិភពលោកនៅឆ្នាំនោះ។ ប៉ុន្តែលោកបានបើករថយន្តប្រណាំងតែ២លើកប៉ុណ្ណោះមុនពេលប្រកាសចូលនិវត្តន៍ ៕ (រូបថត៖ BBC Sport) ដោយ៖ភារៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print