Paris St-Germain បានចុះកុងត្រាជាមួយខ្សែការពារវ័យជ្រេ Sergio Ramos ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំបន្ទាប់ពីខ្សែការពាររូបនេះចាកចេញពី Real Madrid ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៩ កក្កដានេះ។
Ramos មានវ័យ៣៥ឆ្នាំបានចាកចេញពីទីក្រុងម៉ាឌ្រីដបន្ទាប់ពីស្នាក់នៅរយៈពេល១៦ឆ្នាំនៅពេលកុងត្រារបស់គាត់ផុតកំណត់នៅចុងខែមិថុនា។
កីឡាករដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតនៅអេស្ប៉ាញរូបនេះឈ្នះបានពាន La Liga ៥ ដង និង Champions League ៤ដងជាមួយក្លិប Real Madrid។
Ramos បាននិយាយថា “ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយ Paris St-Germain ។ នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងជីវិតរបស់ខ្ញុំដែលជាការប្រកួតប្រជែងថ្មី ហើយវាជាថ្ងៃដែលខ្ញុំមិនដែលភ្លេច”។
ប្រធាននិងជានាយកប្រតិបត្តិរបស់ក្លិប Paris St-Germain លោក Nasser Al-Khelaifi បាននិយាយថា PSG សូមស្វាគមន៍ចំពោះកីឡាករឆ្នើមម្នាក់នៃយុគសម័យរបស់យើង”។
ការចុះហត្ថលេខារបស់ Ramos គឺជាការចុះហត្ថលេខាលើកទី៣របស់ PSG នៅរដូវក្តៅនេះបន្ទាប់ពីការមកដល់របស់ខ្សែការពារសញ្ជាតិម៉ារ៉ុក Achraf Hakimi មកពីក្លិប Inter Milan និង Georginio Wijnaldum ។ ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះក៏បានចូលរួមក្នុងការផ្ទេរដោយឥតគិតថ្លៃផងដែរបន្ទាប់ពីចាកចេញពី Liverpool។
ក្រុមរបស់លោក Mauricio Pochettino ដែលខកខានមិនបានឈ្នះពាន Ligue 1 កាលពីរដូវកាលមុន ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរអ្នកចាំទីអន្តរជាតិអ៊ីតាលី Gianluigi Donnarumma ដែលជាឮបន្ទាប់ពីចាកចេញពី AC Milan ។
Ramos ដែលបានចាកចេញពីក្រុមជម្រើសជាតិអេស្ប៉ាញក្នុងព្រឹត្តិការណ៍យូរ៉ូ ២០២០ នឹងបានលេង ហើយភ្ជាប់ទំនាក់ទំនងជាមួយអតីតមិត្តរួមក្រុម Real Madrid កីឡាករ Angel di Maria និង Keylor Navas ដែលបានទៅក្លិប Paris St-Germain ផងដែរ ៕ (រូបថត ៖ BBC Sport) ដោយ៖ភារៈ