ក្រុមតាលីបង់សាទរអាមេរិកចាកចេញពីអាហ្វហ្គានីស្ថាន និងស្វាគមន៍ចិនវិលត្រឡប់មកអភិវឌ្ឍន៍ប្រទេសជាតិ

ចែករំលែក៖

ក្រុមតាលីបង់បានបង្ហាញពីការ
សប្បាយរីករាយយ៉ាងខ្លាំងក្រោយពីអាមេរិកប្រកាសដកទាហានទាំងអស់ចេញពីអាហ្វហ្គានីស្ថាន ។ តាមគម្រោងទាហានអាមេរិកនឹងចាកចេញអស់ពីប្រទេសអាហ្វហ្គានីស្ថាននៅចុងខែសីហា ជាពេលវេលាបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេល២ទសវត្សរ៍នៅអាហ្វហ្គានីស្ថាន។
ជាមួយគ្នានេះ អ្នកនាំពាក្យកម្លាំងទាហានតាលីបង់ លោក Suhail Shaheen បានឱ្យដឹងថា ក្រុមតាលីបង់បានចាត់ទុកចិនគឺជាមិត្តយ៉ាងជិតស្និទ្ធបំផុតរបស់ប្រទេសអាហ្វហ្គានីស្ថាន ដោយសង្ឃឹមថា ទីក្រុងប៉េកាំងនឹងចុះកិច្ចព្រមព្រៀង វិនិយោគដើម្បីស្តារប្រទេសជាតិឡើងវិញ។
នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយបណ្តាញព័ត៌មាន This Week in Asia លោក Suhail បានប្រកាសថា ក្រុមតាលីបង់បានគ្រប់គ្រង៨៥%នៃទឹកដីអាហ្វហ្គានីស្ថាន ហើយប្រសិនបើក្រុមវិនិយោគចិនក៏ដូចជាកម្មករចិន វិលត្រឡប់មកអាហ្វហ្គានីស្ថាននឹងទទួលបានការធានាសន្តិសុខសុវត្ថិភាព ។
លោក Suhail បន្តទៀតថា «យើងស្វាគមន៍ពួកគាត់ ប្រសិនបើពួកគាត់«ចិន»មកវិនិយោគនៅទីនេះ យើងនឹងធានាសន្តិសុខសុវត្ថិភាពដល់ពួកគាត់ ។ សុវត្ថិភាពរបស់ពួកគាត់គឺពិតជារឿងសំខាន់សម្រាប់ពួកខ្ញុំ»។
ជាមួយគ្នានេះដែរ ក្រុមតាលីបង់ បានប្រកាសថា នឹងមិនអនុញ្ញាតឲ្យក្រុមជនជាតិអ៊ុយហ្គ័រចូលមកទឹកដីអាហ្វហ្គានីស្ថាននោះឡើយ។ ជាមួយគ្នានេះក្រុមតាលីបង់ នឹងទប់ស្កាត់ក្រុមភេរវកម្មអាល់កៃដា និងក្រុមភេរវកម្មផ្សេងទៀតធ្វើសកម្មភាពនៅក្នុងទឹកដីអាហ្វហ្គានីស្ថាន៕ដោយ៖ធីរីណា

ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថាលោកនឹងដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី ៣១ ខែសីហា។ រូបថតReuters។

...

ទាហានអាហ្វហ្គានីស្ថាននៅមូលដ្ឋានទ័ពអាកាស Bagram អាមេរិក។ រូបថតៈReuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print