ភ្នំពេញ, អង្គភាព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ និងសូមបញ្ជាក់ថា
ភោជនីយដ្ឋាន សេង លីប គឹជាទីតាំងដែលមានករណីបុគ្គលិកឆ្លងមេរោគ #កូវីដ១៩ ដែលបច្ចុប្បន្ននេះ ទីតាំងខាងលើ ត្រូវបានផ្អាកដំណើរការហើយ ចំណែក 🟢 ភោជនីយដ្ឋាន សេ លីប គឺពុំមានករណីឆ្លង #មេរោគកូវីដ១៩ នោះទេ។
អង្គភាព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩
សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ
ភោជនីយដ្ឋាន សេង លីប ដែលមានទីតាំងស្ថិតនៅតាមផ្លូវ ផ្លូវមន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺ កូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការខាងផ្នែករត់តុ នៅទីតាំងខាងលើនេះ។ បុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ចំនួន ១០នាក់ បានឆ្លងមេរោគ កូវីដ១៩។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,
សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា