នាយឧត្តមសេនីយ៍ម៉ក់ សារុន ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងខេត្តបន្ទាយមានជ័យ

ចែករំលែក៖

(ខេត្តបន្ទាយមានជ័យ)÷នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃខ.ភ.ម អញ្ជើញចុះពិនិត្យការរៀបចំប្រុងប្រៀបទីតាំងចាក់វ៉ាក់ សាំងបង្ការកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅ ខេត្តបន្ទាយមានជ័យ ដោយបានពិភាក្សា និងសហការធ្វើការងារជាមួយ អភិបាលខេត្ត និងថ្នាក់ដឹកនាំយោធភូមិភាគទី៥ និងអង្គភាពចំណុះអំពីការងាររៀបចំទីកន្លែងចាក់វ៉ាក់សាំង នៅក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលមានទីតាំងដូចខាងក្រោម÷

+គម្រោងចាក់វ៉ាក់សាំងជំហានដំបូងមាន ៤សង្កាត់ និងរៀបចំចំនួន០៧ទីតាំងចាក់
+អំពីកម្លាំង សរុបរួម ៥៣៥ នាក់ ក្នុងនោះក្រុមពេទ្យ និងក្រុមថតរូបបញ្ចូលទិន្នន័យ ចំនួន៣៩០ នាក់ កម្លាំងបម្រើការចំនួនការ ៨០ នាក់ និងសន្តិសុខ ៦៥ នាក់

+ទីតាំងចាក់ទាំង០៧បានរៀបចំរួច កម្លាំងចូលរួមកំពុងយកសំណាក និងបានហ្វឹកហ្វឺនរៀនសូត្របញ្ចូលទិន្នន័យនិងថតរូប ឧទ្ទេសនាមដោយ បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការ

+កម្លាំងទាំងអស់នឹងចូលតាមគោលដៅរៀងៗខ្លួន នៅល្ងាចថ្ងៃទី០៩ កក្កដា ឆ្នាំ២០២១នេះ

+បានរៀបចំរថយន្តចល័ត ចំនួន០២គ្រឿង ១គ្រឿងអាចមានលទ្ធភាពចាក់បានចំនួន ២ម្ជុល

+បានឯកភាពជាមួយខេត្ត ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ ចាប់ពីថ្ងៃទី១០ កក្កដា ឆ្នាំ២០២១ នេះតទៅ ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print