ក្រុមហ៊ុន មិត្តហ្វូន (Metfone) សាខាម៉ៅសេទុង ដែលមានទីតាំងស្ថិតនៅនៅផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ២ មានអ្នកជំងឺ កូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ !

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុន មិត្តហ្វូន (Metfone) សាខាម៉ៅសេទុង ដែលមានទីតាំងស្ថិតនៅនៅផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ២ មានអ្នកជំងឺ កូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19,📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ 🔴 ក្រុមហ៊ុន មិត្តហ្វូន (Metfone) សាខាម៉ៅសេទុង ដែលមានទីតាំងស្ថិតនៅនៅផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ២ #ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ⏰ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា​ ឆ្នាំ២០២១។

🔥 មូលហេតុ៖ មានអ្នកជំងឺ កូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។ ទីតាំងខាងលើនេះមានអ្នកវិជ្ជមាន កូវីដ១៩ ​ចំនួន ៤ នាក់។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19,🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print