ភ្នំពេញៈ នៅថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង ១៥និង ៣០នាទីល្ងាច កំលាំងជំនាញខណ្ឌបានធ្វើការបង្ក្រាបជាក់ស្ដែង ជនសង្ស័យ៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ក្រុម១៤ ភូមចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងទៀតថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ។
១/ឈ្មោះ មាស មករា ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានី មុខរបរកម្មករ។
២/ឈ្មោះម៉ៅ ម៉ារុង ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានី មុខរបរកម្មករ។
៣/ឈ្មោះ លី សុខឡំ ភេទ ប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មុខរបរកម្មករ។ – សម្ភារ:ដកហូត:
– ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៩ (ប្រាំបួន) កញ្ចប់ ជារបស់ជនសង្ស័យឈ្មោះ លី សុខឡំ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមនីតិវិធីច្បាប់៕
ដោយ៖ ជីណា