ខ្សែការពារ Virgil van Dijk និង Joe Gomez ត្រូវបានគេដាក់ឈ្មោះនៅក្នុងក្រុមហង្សក្រហម Liverpool សម្រាប់ជំរំហ្វឹកហាត់មុនរដូវកាលរបស់ពួកគេនៅក្នុងប្រទេសអូទ្រីស។ ខ្សែការពារកណ្តាលទាំងពីរត្រូវបានអវត្តមានអស់រយៈពេលជាយូរមកហើយដោយមានរបួសជង្គង់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃ១០ កក្កដានេះ។
Van Dijk មានវ័យ៣០ឆ្នាំបានរងរបួសក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Everton កាលពីថ្ងៃទី១៧ ខែតុលា ខណៈដែលកីឡាករ Gomez មានវ័យ២៤ឆ្នាំបានរងរបួសនៅប្រទេសអង់គ្លេសកាលពីខែវិច្ឆិកា។ចំណែកកីឡាករ Ibrahima Konate ដែលបានចុះហត្ថលេខាក្នុងតម្លៃ៣៥លានផោនក៏ត្រូវបានដាក់បញ្ចូលក្នុងការហ្វឹកហាត់នេះផងដែរ។
អ្នកចាត់ការទូទៅក្លិបហង្សក្រហមលោក Jurgen Klopp បានដាក់ឈ្មោះក្រុមចំនួន៣៤នាក់សម្រាប់ជំរុំដោយកីឡាករ Van Dijk និង Gomez ត្រូវបានគេរំពឹងថានឹងចូលរួមនៅក្នុងវគ្គចែកពូល។
Liverpool នៅតែជាក្លិបតែមួយគត់ដែលមិនមានការប្រកួតមុនបើករដូវកាលដែលត្រូវបានបង្ហោះនៅលើគេហទំព័រនៃក្របខ័ណ្ឌ Premier League ។
ការប្រកួតដែលបានគ្រោងទុកជាមួយក្រុម Manchester United ត្រូវបានគេលុបចោលបន្ទាប់ពីមានបញ្ហានៅកីឡដ្ឋាន Old Trafford ដែលបានបង្ខំឱ្យការប្រកួតក្របខ័ណ្ឌ Premier League រវាងក្រុមពីរត្រូវបានបញ្ឈប់កាលពីខែឧសភា។
ហង្សក្រហមអាចលេងយ៉ាងហោចណាស់មួយប្រកួតនៅឯទឹកដី Anfieldរួមជាមួយនឹងការប្រកួតមួយចំនួនផ្សេងទៀតដែលរៀបចំនៅក្រៅទឹកដីអង់គ្លេសផងដែរ ៕
ដោយ៖ ភារៈ(រូបថត៖ BBC Sport)