អូស្ត្រាលីមានករណីស្លាប់ដោយកូវីដ-១៩លើកដំបូងនៅក្នុងឆ្នាំ ២០២១

ចែករំលែក៖

អូស្ត្រាលី មានករណីស្លាប់ដំបូងបង្អស់ដោយកូវីដ-១៩នៅក្នុងឆ្នាំ២០២១ ខណៈដែលចំនួនអ្នកឆ្លងកើនឡើងខ្ពស់នៅទីក្រុងស៊ីដនី ជាប្រភេទកូវីដ-១៩បំប្លែងខ្លួនថ្មី Delta គំរាមកំហែងដល់ទីក្រុងដែលមានពលរដ្ឋជាង៥លាននាក់។
ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅក្នុងឆ្នាំ២០២១កើតឡើងនៅព្រឹកថ្ងៃទី១១ខែកក្កដា ជាមួយនឹងករណីឆ្លងថ្មី៧៧នាក់នៅទូទាំងរដ្ឋ New South Wales ដែលជាតំបន់មានករណីឆ្លងកូវីដ-១៩បំប្លែងខ្លួនថ្មី ផ្ទុះឡើងក្នុងរដ្ឋនេះ។
ក្នុងចំណោមអ្នកឆ្លងថ្មីនៅថ្ងៃទី ១១ខែកក្កដា មាន៣៣នាក់កើតឡើងនៅក្នុងសហគមន៍ ។ ពលរដ្ឋក្នុងទីក្រុងស៊ីដនីបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ខ្លាចទីក្រុងនេះត្រូវអនុវត្តច្បាប់គម្លាតសង្គមជាថ្មី។
លោកស្រី Gladys Berejiklian អភិបាលរដ្ឋ New South Wales បានឱ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងទីក្រុងស៊ីដនីកើនឡើងខ្ពស់នាពេលខាងមុខ ។ លោកស្រីបន្តទៀតថា ចំនួនអ្នកឆ្លងនៅទីក្រុងស៊ីដនីនឹងកើនឡើងជាង១០០នាក់នៅថ្ងៃទី១២ខែកក្កដានេះ។
កាលពីថ្ងៃទី១០ ខែកក្កដា រដ្ឋញូវសាវវែល រកឃើញករណីវិជ្ជមានកូវីដ-១៩កើនឡើងរហូតដល់ទៅ៥០ នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរដ្ឋនេះកើនឡើងដល់៥៦៦នាក់ គិតក្នុងឆ្នាំ២០២១៕ដោយ៖ធីរីណា

...

ផ្លូវនៅស៊ីដនីមានសភាពស្ងប់ស្ងាត់នៅពេលដែលទីក្រុងបានដាក់បទបញ្ជាឃ្លាតឆ្ងាយពីសង្គមដើម្បីការពារការរាលដាល។ រូបថត៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print