ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបបញ្ជូនទៅតុលាការពាក់ព័ន្ធនិងគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានចុះបង្ក្របជនសង្ស័យ៤នាក់ពាក់ព័ន្ធនិងគ្រឿងញៀន កាលម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប  រហូតមកដល់ថ្ងៃនេះមន្ត្រីអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅស្ថាប័នតុលាការនៅរសៀល ថ្ងៃទី១៩មីនាឆ្នាំ២០១៦ ។

ជនសង្ស័យមានឈ្មោះ ឡៃ រម្យមន្នី  ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដកហូតវត្ថុតាងមានម្សៅគ្រើមម៉ាទឹកកក០១កញ្ចប់ ស្មើ៤,១គីឡូក្រាម។

ចំណែក៣នាក់ទៀតឈ្មោះទី១ ហេង ហ៊ីភេទប្រុស អាយុ១៨ឆ្នាំមុខរបរលក់ដូរ ទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប  ទី២សោភណ្ឌ័ ផានិត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប   ទី៣ខាំដែន ឆៃ  ភេទប្រុស អាយុ១៤ឆ្នាំមុខរបរសិស្ស ទីលំនៅភូមិត្រពាំងវែង  ខេត្តកំពង់ធំ។ ដកហូតវត្ថុតាងៈ ម្សៅគ្រើមម៉ា ទឹកកក១៩កញ្ចប់ ៤,៨g ទូរស័ព្ទ៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង៕

12325266_681975311944155_543751482_n

12067131_681975325277487_835587561_n

12516229_681975318610821_416493759_n

12516444_681975315277488_1696057284_n

12422142_681975305277489_2143790041_o

...

ដោយ៖ ប៊ុន រិទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print