ក្រសួងសុខាភិបាល បង្ហាញគោលការណ៍អនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ!!

ចែករំលែក៖

ភ្នំពេញ,ក្រសួងសុខាភិបាលបានបញ្ជាក់ថា, គោលការណ៏អនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ អនុវត្តដូចខាងក្រោម និងមានរូបភាពភ្ជាប់មកជាមួយផងដែរដូចជា:
-ពាក់ម៉ាសជាប់ជានិច្ច
-លាងដៃជាមួយអាល់កុល ឬ ជាមួយសាប៊ូនិងទឹក ជាប្រចាំ
-រក្សាគម្លាតពីសមាជិកគ្រួសារ – យ៉ាងតិច ២ ម៉ែត្រ បើត្រូវពិភាក្សាគ្នា
-បើមានសញ្ញាអាសន្ន ត្រូវឆាប់ ទាក់ទងមកគ្រូពេទ្យព្យាបាល។
សញ្ញាអាសន្នមាន៖
-ហត់ ឬ ពិបាកដកង្ហើម
-ឈឺទ្រូងខ្លាំង និង ភ្លាមៗ វង្វេងស្មារតី(ទើបកើតថ្មីៗ)
– -បាត់មាត់បាត់ក -បញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ
-តាមដានសុខភាពផ្ទាល់ខ្លួន (វាស់កំដៅរៀងរាល់ព្រឹក និង ល្ងាច)
-ថែរក្សាសុខភាពផ្លូវកាយ និង ផ្លូវចិត្ត
-រក្សាទំនាក់ទំនងជាមួយគ្រូពេទ្យ ព្យាបាលតាមរយៈទូរស័ព្ទ ឬ បណ្តាញសង្គមរាល់ថ្ងៃ
-បរិភោគអាហារដែលមានជីវជាតិ គ្រប់គ្រាន់
-ហាមជក់បារី ផឹកស្រា ឬ គ្រឿងស្រវឹងផ្សេងៗ

ក្រសួងសុខាភិបាល សូមដាក់ខ្លួននៅដាច់ដោយឡែកពីគ្រួសារ នៅក្នុងបន្ទប់
-មានខ្យល់ចេញចូលល្អ មានបន្ទប់ទឹក /បង្គន់ខាងក្នុង
-មណ្ឌលប្រតិបត្តិការស្រុក-ខណ្ឌ សម្រាប់ព្យាបាលជំងឺកូវីដ-១៩ តាមផ្ទះ
-បរិភោគអាហារ និង ប្រើប្រាស់ – សម្ភារៈបរិក្ខារដាច់ដោយឡែកពីគ្រួសារ
-ខ្ចប់សំណល់ពីការប្រើប្រាស់ ក្នុង ស្បោងប្លាស្ទិកឱ្យបានត្រឹមត្រូវ
-ដាក់ដាច់ដោយឡែកពីសំរាមរបស់ សមាជិកគ្រួសារដទៃទៀត
-ទុកឱ្យមានសុវត្ថិភាពរយៈពេល ៧២ម៉ោងមុននឹងយកទៅដាក់ នៅកន្លែងប្រមូលសំរាម

សម្រាប់ព័ត៌មានបន្ថែមអំពីការព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ សូមទាក់ទងទៅទូរសព្ទទាន់ហេតុការណ៍ 1222 ដោយឥតគិតថ្លៃ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print