ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបជាង៣៦២ពាន់នាក់ និងស្លាប់ជាង៦ពាន់នាក់ ។ អ្នកឆ្លងសរុបនៅលើពិភពលោកកើនឡើងដល់ជាង ១៨៧,៦លាននាក់ និងស្លាប់ជាង ៤លាននាក់។
ប្រទេស៣ដែលមានករណីឆ្លងច្រើនជាងគេក្នុងរយៈពេល២៤ម៉ោងកន្លងមកគឺ ឥណ្ឌា មានករណីឆ្លង ៣៧.៦៧៦នាក់ លំដាប់ទីពីរគឺឥណ្ឌូនេស៊ីមានករណីឆ្លង៣៦.១៧៩នាក់និងទី៣គឺអង់គ្លេសមានករណីឆ្លង ៣១.៧៧២នាក់។
ប្រទេសដែលមានករណីស្លាប់ដោយកូវីដ-១៩ច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោងកន្លងមកគឺឥណ្ឌូនេស៊ី មានអ្នកស្លាប់១០០៧នាក់ ទី២គឺរុស្ស៊ីមានអ្នកស្លាប់៧៤៩នាក់ និងទី៣គឺឥណ្ឌាមានអ្នកស្លាប់ ៧២០នាក់។
ចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីនៅក្នុងប្រទេសតំបន់អាស៊ានគឺឥណ្ឌូនេស៊ី កើនឡើងគួរឲ្យបារម្ភ។ មន្ត្រីគ្រប់គ្រងជំងឺឆ្លងឥណ្ឌូនេស៊ី បានឱ្យដឹងថា ប្រទេសនេះអាចនឹងមានករណីឆ្លងរហូតដល់ទៅ៧ម៉ឺននាក់ក្នុងមួយថ្ងៃ ។
តាំងពីការផ្ទុះកូវីដ-១៩ រហូតមកទល់ពេលនេះ ឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ-១៩ សរុបជាង ២,៥លាននាក់ និងស្លាប់ ៦៦.៤៦៤នាក់។
ក្រៅពីឥណ្ឌូនេសី នៅមានប្រទេសតំបន់អាស៊ានជាច្រើនទៀតមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ក្នុងនោះមានវៀតណាម ថៃ ម៉ាឡេស៊ី …៕ដោយ៖ធីរីណា
បុគ្គលិកពេទ្យដឹកអ្នកជម្ងឺ Covid-19 ទៅមន្ទីរពេទ្យនៅ Surabaya ភាគខាងកើតកោះជ្វាប្រទេសឥណ្ឌូនេស៊ី។