ជនសង្ស័យ០២នាក់ ប្រព្រឹត្តអំពើលួចត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ អ.ហ​ ខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោយពីបញ្ចប់ការសាកសួរ។

បើយោងតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា,  ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ រូស ស្លាន់ (RUS LAL) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្ន ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចយកម៉ូតូរួចមក លោកបានចាត់តាំងកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់បានជនសង្ស័យចំនួន០២នាក់ ១/ឈ្មោះ មិច បារាំង ភេទប្រុស អាយុ២៦ឆ្នាំ ២/ឈ្មោះ ទី គឹមតា ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំអំពីរឿងហេតុ។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយពីសួរនាំរួចជនសង្ស័យឈ្មោះ មិច បារាំង បានរៀបរាប់ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៦ព្រឹក ឈ្មោះ ទី គឹមតា និងឈ្មោះ រូស ស្លាន់ ជនជាតិឥណ្ឌូនេស៊ី បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពេលមកដល់ចំណុចខាងលិចផ្សាររ៉ា ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត ឈ្មោះ ទី គឹមតា បានឱ្យជនជាតិឥណ្ឌូនេស៊ីដែលជាម្ចាស់ម៉ូតូចុះឱ្យមកជួបរូបខ្លួន ហើយរូបខ្លួនបាននិយាយលេងជាមួយជនជាតិឥណ្ឌូនេស៊ីនោះ ដើម្បីពន្យាពេលឱ្យឈ្មោះ​ ទី គឹមតា យកម៉ូតូទៅបញ្ចាំ ស្របពេលនោះផងដែររូបខ្លួនបានប្រើហិង្សាទៅលើជនជាតិនោះក្នុងគោលបំណងយកសម្ភារ:មានតម្លៃក្នុងខ្លូនបន្តទៀត ប៉ុន្តែត្រូវបានជនជាតិឥណ្ឌូនេស៊ីនោះរត់គេចខ្លួនបាន ។ បន្ទាប់មកនៅវេលាម៉ោង១៣និង៥៨នាទី ថ្ងៃ ខែ ឆ្នាំ ដដែលពួកគេទាំង០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនតែម្ដង។

ដោយផ្អែកលើពាក្យបណ្ដឹង​ និងផ្អែកការស្ដាប់ចម្លើយរបស់ជនសង្ស័យទាំង០២នាក់ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យ​ទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយ ៕

ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print