ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ និង អាជ្ញាធរខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ចុះជាប្រចាំ ឲ្យមាន របៀបរៀបរយសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន អនាម័យ ដើម្បីលើកសោភ័ណភាពទីក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាចិញ្ជើមផ្លូវទុកសម្រាប់ អ្នកដំណើរថ្មើជើង ឬជនពិការភាព ធ្វើដំណើរ។
ជាក់ស្ដែងនៅ ថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយចាត់អោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចុះរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវជាតិលេខ៥ ផ្លូវលេខ១៣ ផ្លូវលេខ១៤៤. ១០៦ .១០៨ .១៣៦ បានស្ទូចរថយន្តចតឥតសណ្តាប់ធ្នាប់យកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌដូនពេញចំនួន០២ គ្រឿង និងចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងបានចំនួន ០២គ្រឿង ឃាត់រថយន្តធន់ធំ ចំនួន ០២គ្រឿង មករក្សារទុកនៅសាលាខណ្ឌ។
បន្ថែមទៀតនោះ ក្រុមការងាររដ្ឋបាលខណ្ឌបានចុះធ្វើកំណត់ហេតុណែនាំឲ្យកាត់សំយ៉ាបរបស់ឃ្លាំងលក់រថយន្តចេញ និងបាញ់ថ្នាំកណត់ឲ្យប្រើប្រាស់ចិញ្ចើមផ្លូវ១ភាគ៣ ជាបណ្តោះអាសន្ន នៅឃ្លាំងរថយន្តតាមបណ្ដោយផ្លូវលេខ១០២ និងផ្លូវលេខ៦៧ បានចំនួន ១០ទីតាំង។
ជាមួយគ្នានោះដែរ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានបន្តចុះប្រមូលសំរាមចេញខុសម៉ោង និងបាញ់ទឹកលាងសម្អាតតាមដេប៉ូសំរាមបណ្តោះអាសន្ន តាមសួនច្បារ។
ជាចុងក្រោយអាជ្ញាធរខណ្ឌសូមសំនូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នាក្នុងមូលដ្ឋានចូលរួម បញ្ចេញសម្រាមអោយទាន់ម៉ោង និងចូលរួមរក្សារចិញ្ជើមផ្លូវសាធារណៈ បញ្ឈប់ការចតរថយន្តឥតសណ្ដាប់ធ្នាប់បន្តទៀត បើដូច្នេះទេ អាជ្ញាធរនឹងធ្វើការស្ទួច ឬចាក់សោរកង់រួច នាំយកមកផាកពិន័យតាមនីតិវិធី៕ ដោយ៖រ៉ារ៉ា