ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញប្រគល់សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់ លោក ហ៊ុន ម៉ានី និងក្រុមហ៊ុន Lixin Group ជូនដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្កាត់ពោធិ៍សែនជ័យ និងសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៏ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃអង្គារ ៤កើត ខែទុតិយសាឍ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ កក្កដា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រកបដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខនៅគ្រប់ទីកន្លែង និងបានថ្លែងនូវការកោតសសើរចំពោះការដឹកនាំ និងការគ្រប់គ្រងនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យទទួលបានលទ្ធផលគួរជាទីមោទនៈ ។ ជាពិសេស ក៏បានផ្តាំផ្ញើរឲ្យរដ្ឋបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមអនុវត្តតាមអានុសាសន៍របស់សម្តេចតេជោ ដែលបានថ្លែងកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ការចូលរួមក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់ នៅក្នុងស្ថានភាពដ៏លំបាកនាពេលនេះ ដើម្បីចូលរួមកាត់ផ្តាច់នៃការឆ្លង ដែលកើតចេញពីព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ ។
លោកស្រីកិត្តិសង្គហបណ្ឌិតក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ អភិបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេស ក្រុមគ្រូពេទ្យសម្តេចតេជោ (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ដែលបានបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំទាំងថ្ងៃទាំងយប់ ក្នុងការអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ។
អំណោយដែលបានផ្តល់ជូន រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រួមមាន ៖ ១.ទឹកសុទ្ធ ៣០កេស ២.អង្ករ ២តោន ៣.មី ២០កេសតូច ៤.ទឹកត្រី ២០យួរ ៥.ទឹកស៊ីអ៊ីវ ២០យួរ ៦.ត្រីខ ៣កេស ៧.ម៉ាស់ ៣កេសធំ ៨.អាល់កុល ២កាន ៩.អាវពេទ្យ (ការពារកូវីដ) ២៥០អាវ និងថវិកាមួយចំនួន។
សង្កាត់ពោធិ៍សែនជ័យ រួមមាន ៖ ១.ទឹកសុទ្ធ ៥កេស ២.អង្ករ ១០០គីឡូក្រាម ៣.មី ២០កេសធំ ៤.ទឹកត្រី ៥យួរ ៥.ទឹកស៊ីអ៊ីវ ៥យួរ ៦.ត្រីខ ១កេស ៧.ម៉ាស់ ១កេសធំ ៨.អាលកុល ១កាន និងថវិកាមួយចំនួន។
សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍខណ្ឌពោធិ៍សែនជ័យ រួមមាន ៖ ១. ម៉ាស់ ១កេស ២.ត្រីខ ១កេស ៣.អង្ករ ៥០គីឡូក្រាម ៤.ទឹកត្រី ២យួរ ៥.ទឹកស៊ីអ៊ីវ ២យួរ ៦.អាល់កុល ១កាន និងថវិកាមួយចំនួន ។ ចំណែកអំណោយមួយចំនួនទៀតរបស់សប្បុរសជនក៏ត្រូវបានផ្តល់ជូនរដ្ឋបាលខេត្តស្វាយរៀង ប្រើប្រាស់នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ ៕
ដោយ៖ សំរិត