យ៉ាងហោចណាស់ក៏មានមនុស្ស៧២នាក់ស្លាប់ ក្នុងនោះមានអ្នកស្លាប់ជាច្រើននាក់ដោយការប្រជ្រៀតជាន់លើគ្នា និង១២០០នាក់ត្រូវបានចាប់ឃុំខ្លួន ពាក់ព័ន្ធការធ្វើបាតុកម្មក្លាយជាហិង្សា ក្រោយអតីតប្រធានាធិបតី Jacob Zuma ត្រូវបានចាប់ខ្លួន។
ក្រោយអតីតប្រធានាធិបតី Jabob Zuma ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍កន្លងមក អាហ្វ្រិកខាងត្បូង ធ្លាក់នៅក្នុង ស្ថានភាពអសន្តិសុខ។ ចំនួនអ្នកស្លាប់ពាក់ព័ន្ធការធ្វើបាតុកម្មនៅក្នុងប្រទេសនេះកើនឡើង៧២នាក់ គិតដលថ្ងៃទី១៣ខែកក្កដា ។ មនុស្សជាច្រើនក៏បានស្លាប់ដោយការប្រជ្រៀតជាន់លើគ្នា និងការឆក់ប្លន់ជាច្រើនកើតឡើង។ កម្លាំងប៉ូលិសនិងទាហានក៏បានបាញ់គ្រាប់កៅស៊ូដើម្បីទប់ស្កាត់អំពើហិង្សាកើតឡើង។ ជាមួយគ្នានេះដែរ មានមនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្ត Gauteng និងKwaZulu-Natal ។ នៅទីណោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកត្រូវផ្អាកការផ្សាយ នៅថ្ងៃទី១៣ខែកក្កដា។ ចំណែកទីតាំងចាក់វ៉ាក់សាំង ត្រូវបានបិទទ្វារ។ កម្លាំងប៉ូលិសនៅទីតាំងមជ្ឈមណ្ឌលផ្សារទំនើប Soweto បានឲ្យដឹងថា «យើងយល់ពីអារម្មណ៍របស់ពលរដ្ឋ អ្នកអត់ការងារធ្វើ មិនមានអាហារគ្រប់គ្រាន់នោះឡើយហើយស្ថានភាពកាន់តែអាក្រក់ដោយសារតែការណីឆ្លងកូវីដ ១៩»៕ ដោយ៖សាធី
រូបភាព៖AFP