ផ្ទុះរថយន្តក្រុងដឹកពលករចិន ស្លាប់១២នាក់នៅប៉ាគីស្ថាន

ចែករំលែក៖

នៅថ្ងៃទី១៤ខែកក្កដា មានករណីផ្ទុះឆេះរថយន្តក្រុងនៅតំបន់ដាច់ស្រយាលស្ថិតនៅភាគខាងជើងប្រទេសប៉ាគីស្ថាន បណ្តាលឲ្យមនុស្ស១២នាក់ស្លាប់ ក្នុងនោះមានជនជាតិចិន៩នាក់ និងជនជាតិប៉ាគីស្ថាន៣នាក់ ។

ក្រសួងការបរទេសប៉ាគីស្ថានបានប្រកាសថា រថយន្តក្រុងបានធ្លាក់ចូលច្រលងភ្នំនៅក្នុងខេត្ត Khyber-Paktunkhwa បណ្តាលឲ្យបែកធ្លាយហ្គាស់ទើបបណ្តាលឲ្យផ្ទុះឆេះតែម្តង។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសប៉ាគីស្ថានបានបញ្ជាក់ថា «តាមរបាយការណ៍ជាបឋម មានពលករចិន៩នាក់ និងជនជាតិប៉ាគីស្ថាន៣នាក់ស្លាប់ ។ ពលរដ្ឋប្រទេសទាំងពីរបានទៅធ្វើការនៅក្នុងគម្រោងរួមមួយ»។
សូមបញ្ជាក់ថា រថយន្តក្រុងខាងលើ ដឹកមនុស្សប្រមាណ៣០នាក់ដែលជាវិស្វករចិនទៅកាន់ទីតាំងសាងសង់ទំនប់វារីអគ្គិសនី Dasu ។ អ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយទទួលបានការជួយសង្គ្រោះទាន់ពេលវេលា។
ប្រតិកម្មចំពោះហេតុការណ៍ខាងលើអ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានស្នើដល់ភាគីប៉ាគីស្ថាន ការពារសុវត្ថិភាពជូនពលរដ្ឋចិន ក៏ដូចជាគម្រោងកសាងនានារបស់ចិននៅទីនោះ។
គម្រោងវារីអគ្គិសនី Dasu ជាផ្នែកមួយនៃវិស័យសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ស្ថិតនៅក្នុងគម្រោងវិនិយោគជាទឹកប្រាក់រហូតដល់ទៅ ៦៥ពាន់លានដុល្លារ ក្នុងគោលនយោបាយសេដ្ឋកិច្ចផ្លូវមួយខ្សែក្រវាត់មួយរបស់ទីក្រុងប៉េកាំងតភ្ជាប់ពីភាគខាងលិចប្រទេសចិន ទៅកាន់កំពង់ផែសមុទ្រ Gwadar នៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន៕ដោយ៖ធីរីណា

...

ការផ្ទុះនេះបានកើតឡើងនៅពេលដែលរថយន្តកំពុងដឹកវិស្វករចិនជាច្រើននាក់។ (ប្រភព៖ indiatoday.in)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print