ផ្លោះរបងចូលក្នុងក្រុមហ៊ុនទុកចោលមួយកន្លែងដើម្បីលួចសម្ភារ អ្នកយាមឃើញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវបានអ្នកយាមក្រុមហ៊ុនទុកចោលមួយកន្លែងធ្វើការឃាត់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ចភ្លាមៗក្រោយពីពួកគេបានធ្វើសកម្មភាពបិទបារ៉ែតភ្លើងរួចឡើងផ្លោះរបងចូលទៅខាងក្នុងលួចយកសម្ភាររបស់ក្រុមហ៊ុនកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុនទុកចោលមួយកន្លែងយីហោអង្គរគណនេយ្យនិងអធិការកិច្ច ទល់មុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកយាមនៅក្នុងក្រុមហ៊ុនខាងលើបានប្រាប់ឱ្យដឹងថាកន្លងមកជនសង្ស័យធ្លាប់បានមកធ្វើសកម្មភាពចូលលួច១លើកជា២លើករួចមកហើយនៅចំណុចទីតាំងខាងលើតែរូបគាត់ចាប់មិនបាន ហើយមុនកើតហេតុជនសង្ស័យបានធ្វើសកម្មភាពបិទបារ៉ែតភ្លើងខាងមុខក្រុមហ៊ុន រួចឡើងតាមរបងផ្លោះទៅជាន់ខាងលើ លួចយកសម្ភារដូចជាដែក និងលួចកាត់ខ្សែភ្លើងនិងសម្ភារផ្សេងៗទៀត រួចសម្ងំដេកធ្វើព្រងើយ លុះដល់ម៉ោងកើតហេតុរូបគាត់ភ្ញាក់ឡើងក៏ឃើញជនសង្ស័យទេីបធ្វេីការឃាត់ខ្លួនបានម្នាក់ភ្លាមៗប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន។ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ដើម្បីធ្វើការសួរនាំនិងចាត់ការបន្ត៕

     

...

ដោយ៖  សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print