រដ្ឋបាលខេត្តកែប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ថ្មីបន្ថែមទៀតកុមារា អាយុ២ឆ្នាំ នៅខេត្តកែប នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១!

ចែករំលែក៖

ខេត្តកែប, រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្រុមការងារឆ្លើយ តបបន្ទាន់របស់រដ្ឋបាលខេត្តកែប បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ថ្មីបន្ថែមទៀត ឈ្មោះ ថូវ សុមុនិ ភេទប្រុស អាយុ ០២ឆ្នាំ មានទីលំនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប មុខរបរ កុមារ តាមរយៈការធ្វើតេស្តរហ័ស(RDT Test Covid-19) ដែលមានប្រវត្តិធ្វើដំណើរ ដូចខាងក្រោម :

– ជារៀងរាល់ថ្ងៃចន្ទតែងតែទៅនៅផ្ទះយាយតានៅខេត្តកំពត ជាមួយម្តាយជាប្រចាំ រហូតដល់ថ្ងៃសុក ពេលល្ងាច ទើបត្រឡប់មកផ្ទះនៅខេត្តកែបវិញ
– នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មានអាការៈក្តៅខ្លួន ឪពុកម្តាយបានឲ្យញ៉ាំថ្នាំបញ្ចុះកម្ដៅនៅ ផ្ទះ ដោយមិនបានទៅព្យាបាលនៅកន្លែងណាផ្សេងទេ

– នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដោយបានទទួលដំណឹងថាតាយាយ ដែលរស់នៅខេត្តកំពត មានវិជ្ជមានជំងឺកូវីដ-១៩ ទើបក្រុមគ្រួសារខាងលើ ដែលមានសមាជិកសរុប ០៤នាក់ សម្រេចចិត្ត មកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅខេត្តកែប ដោយទទួលបានលទ្ធផលវិជ្ជមានទៅលើកុមារា ឈោ្មះ ថូវ សុមុនិ ដោយឡែកសមាជិកគ្រួសារ ០៣នាក់ផ្សេងទៀត ទទួលបានលទ្ធផលអវិជ្ជមាន លើកទី១ ។

បុគ្គលដែលបានប៉ះពាល់ផ្ទាល់ រួមមាន :

– ឈ្មោះ ថូវ ធូ ភេទប្រុស អាយុ ៣៨ឆ្នាំ ត្រូវជាឪពុក
– ឈ្មោះ ថោ ចិន្តា ភេទស្រី អាយុ ៣៧ឆ្នាំ ត្រូវជាម្តាយ
– ឈ្មោះ ថូវ សុមនា ភេទស្រី អាយុ ០៧ឆ្នាំ ត្រូវជាបងស្រី
កុមារាវិជ្ជមានខាងលើ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ ១៩ ខេត្តកែប។ ដោយឡែកបុគ្គលផ្សេងៗទៀត ដែលបានប៉ះពាល់ផ្ទាល់ជាមួយករណីនេះ ក្រុមការងារឆ្លើយតបបន្ទាន់របស់ រដ្ឋបាលខេត្ត បាន និងកំពុងស្វែងរកបន្តទៀត ដើម្បីចាត់ចែងអនុវត្តវិធានការសុខាភិបាល។
រដ្ឋបាលខេត្តកែប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលបានជួបប្រាស្រ័យ ទាក់ទងផ្ទាល់ជាមួយកុមារាវិជ្ជមានខាងលើ ប្រសិនបើមានរោគសញ្ញាដូចជា ឡើងកម្ដៅ ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមទាក់ទងមកក្រុមការងារ ឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត តាមរយៈទូរស័ព្ទលេខ ០១៦ ៣៣៤ ៣៣៣ ឬអាជ្ញាធរមូលដ្ឋាន ដែល នៅជិតបំផុត ដើម្បីពិភាក្សា និងរៀបចំយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ឱ្យបានឆាប់បំផុត។

រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្ត តាមសេចក្ដីណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកែប ឱ្យមាន ប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print