ខេត្តសៀមរាប ៖ កម្លាំងនគរបាលនៃស្នងការខេត្តបានឃាត់ខ្លួនបុរសម្នាក់ ដែលត្រូវជាតាបញ្ជូនទៅតុលាការ ក្នុងករណីរំលោភចៅស្រីរបស់ខ្លួនទើបមានអាយុ៨ឆ្នាំ បានសម្រេចដល់ទៅ៣ដងរួចមកនោះ។
បើតាមលោក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការនគរបាលខេត្តសៀមរាប បានអោយដឹងថា ជនដែលចាប់ ខ្លួនមាន ឈ្មោះ គុយ ថាន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅនៅឃុំរំចេក ស្រុកបន្ទាយស្រី ចំណែកក្មេងស្រីរងគ្រោះ អាយុ៨ឆ្នាំ។
លោកបន្តថា កាលពីថ្ងៃទី១១ ខែ កក្កដាឆ្នាំ២០២១ ស្ត្រីជាម្តាយក្មេងរងគ្រោះ អាយុ២៦ឆ្នាំបានទៅប្តឹងអំពីករណី រំលោភសេពសន្ថវ:លើកូនរបស់ខ្លួនដែលបង្កឡើងដោយជនឈ្មោះ គុយ ថាននេះ ។
ក្រោយពីទទួលបានបណ្តឹងភ្លាម សមត្ថកិច្ចបានបើកការ ស្រាវជ្រាវ រហូតនាំខ្លួនជនសង្ស័យ ត្រូវជាតារបស់ក្មេងរងគ្រោះ មកសាកសួរតែម្តង។
លោក ជា ហេង បាន អោយដឹងទៀតថា ឆ្លងកាត់ការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះជាចៅស្រីរបស់ខ្លួន បានសម្រេចចំនួន០៣ដង នៅថ្ងៃ ខែមិនចាំហើយក្នុងឆ្នាំ២០១៨ បានធ្វើសកម្មភាពរំលោភ០២ដង និងក្នុងឆ្នាំ២០២១ បាន០១ដងបានសម្រេច ដោយទឹក កាមបង្ហូរចេញដាក់ខាងក្រៅ នៅលើផ្ទះរបស់ខ្លួន(ជន សង្ស័យ) ផ្ទាល់។
លោក ជា ហេង បានបញ្ជាក់ថាក្រោយ ស្តាប់ចម្លើយសារភាព សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការថ្ងៃទី១៥ ខែ កក្កដា នេះដោយចោទពីបទរំលោភសេព សន្ធវ:លើអនីតិជន ដោយមានស្ថានទម្ងន់ទោស៕
ដោយ៖ អរុណរះ