ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសារាចរស្តីពីការប្រើប្រាស់ប្រព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាព និងការបណ្តុះបណ្តាលទាំងជំនាញថ្មី និងបន្ថែមដល់អ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ សំដៅចូលរួមសម្រេចនូវចក្ខុវិស័យ «បុគ្គលិកម្នាក់ ជំនាញមួយ» និង «អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ទាំងអស់មានសមត្ថភាព ជំនាញ គុណវុឌ្ឍិ និងមានវិញ្ញាបនបត្រទទួលស្គាល់សមត្ថភាពរបស់ខ្លួនបានគ្រប់ៗគ្នា ត្រឹមឆ្នាំ២០២៥»។
ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាព និងការបណ្ដុះបណ្ដាលទាំងជំនាញថ្មី និងបន្ថែមដល់អ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ សំដៅចូលរួមសម្រេចនូវចក្ខុវិស័យ “បុគ្គលិកម្នាក់ ជំនាញមួយ” និង “អ្នកបម្រើការងារក្នុងវិស័យទេសចរណ៏ បដិសណ្ឋារកិច្ច និងការធ្វើដំណើរទាំងអស់មាន សមត្ថភាព ជំនាញ គុណវុឌ្ឍ និងមានវិញ្ញាបនបត្រទទួលស្គាល់សមត្ថភាពរបស់ខ្លួនបានគ្រប់ៗគ្នា ត្រឹមឆ្នាំ២០២៥” ក្រសួងទេសចរណ៍ សូមណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមានមន្ទីរទេសចរណ៍រាជធានីខេត្ត គ្រឹះស្ថាន អប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវះទេសចរណ៍ មជ្ឈមណ្ឌលវាយ តម្លៃសមត្ថភាព មូលដ្ឋានអាជីវកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ អង្គភាព ស្ថាប័នរដ្ឋ និងឯកជន ក្រុមហ៊ុន និងដៃគូអភិវឌ្ឍដែលមានផ្តល់សេវាបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពលើជំនាញក្នុងវិស័យទេសចរណ៍ ព្រមទាំងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ជំរុញប្រើប្រាស់ប្រព័ន្ឋ បណ្តុះបណ្តាលជំនាញវិជ្ជាជីវះទេសចរណ៍(www.tptd.org) ដូចខាងក្រោម៖
ដោយ, សិលា