ខេត្តត្បូងឃ្មុំ៖ បុរសជាជាងផ្សារដែកម្នាក់បានបាត់បង់ជីវិតក្នុងពេលកំពុងបំពេញការងារឡេីងផ្សារសំយាបផ្ទះឱ្យគេដែលជាមុខរបរចិញ្ចឹមជីវិតដោយសារតែឆ្លងចរន្តអគ្គិសនី។ ហេតុការណ័នេះកើតឡើងនៅក្នុងភូមិត្រពាំងរាំង ឃុំមេមត់ ខេត្តត្បូងឃ្មុំ ។
ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចថា នៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី មានករណីគ្រោះថ្នាក់ខ្សែភ្លេីងឆក់បណ្ដាលឱ្យស្លាប់បុរសម្នាក់ឈ្មោះ សាំង កាន់ ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិត្រពាំងរាំង ឃុំមេមត់ ខេត្តត្បូងឃ្មុំ នៅពេលឡេីងផ្សារដែកតសំយាបផ្ទះឱ្យឈ្មោះ ស្តូក ភេទប្រុស ស្ថិតនៅភូមិត្រពាំងរាំង ឃុំមេមត់ ខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការពិនិត្យឃើញថា សពជនរងគ្រោះខាងលើពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ប្រាកដមែន ។
បច្ចុប្បន្ន សពត្រូវបានប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ វណ្ណៈ