ភ្នំពេញ៖ សូមចូលរួមអបអរសាទរសម្រាប់ដៃគូសម្តែងដ៏សាកសមគឺ កញ្ញា រចនា រ៉ាវឌី និងលោក ព្រីន ក្រោយពីទទួលបានដំណឹងថា ពួកគេបានជាសះស្បើយពីជំងឺកូវីដ១៩ហើយ។ ដំណឹងរីករាយនេះបានធ្វើឲ្យអ្នកគាំទ្រពួកគេរីករាយជាខ្លាំងក្រោយពីប៉ុន្មានថ្ងៃមុនេះនមានការភ្ញាក់ផ្អើលព្រោះតែដំណឹងថា អ្នកទាំងពីរត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩។
គេចាំបានដែរថាកាលពីយប់រំលឹងអាទ្រាធចូល ថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០២១នេះតារាសម្តែងព្រីន បានប្រកាសអំពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ ខណៈដែល តារាសម្តែងស្រី កញ្ញា រចនា រ៉ាវឌី ក៏ត្រូវបានរកឃើញវិជ្ជមានជំងឺផ្លូវដង្ហើមមួយនេះផងដែរនៅព្រឹកថ្ងៃដដែល។ ក្រៅពីតួឯកប្រុសស្រីល្បីឈ្មោះទាំងពីរក្រុមការងារផលិត និងសិល្បករមួយចំនួនទៀតក៏ត្រូវបានរកឃើញវិជ្ជមានជំងឺនេះជាបន្តបន្ទាប់ផងដែរ ក្រោយពីពួកគេត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័ក្កិនៅក្នុងគេហដ្ឋានមួយរបស់ម្ចាស់ផលិតកម្មនាតបំបន់ច្បារអំពៅនោះ។
យោងតាមការបញ្ជាក់ពីគណនីយហ្វេសប៊ុក របស់លោកស្រី ស ចន្ទដានី ដែលជាតារាសម្តែងម្នាក់ដែលបានបង្ហោះកាលពីរសៀលថ្ងៃទី១៥ ខែកក្កដានេះបានបញ្ជាក់ថា កញ្ញា រ៉ាវឌីបានជាសះស្បើយពីជំងឺផ្លូវដង្ហើមមួយនេះហើយ ហើយមុននឹងចាកចេញពីទីនោះនាងក៏បាទៅជម្រាបលាអ្នករាល់គ្នានៅទីនោះដែរ ។ តាមប្រភពពីសិល្បករម្នាក់បានលើកឡើងថា សិល្បករ និងក្រុមការងារផលិតកម្មសាស្ត្រាហ្វីមមួយចំនួន ដែលមានវិជ្ជមានជំងឺកូវីដ១៩ បានជាសះស្បើយហើយគឺនៅសល់តិចតួចបំផុត ។ ប្រភពថា ពួកគាត់សម្រាកព្យាបាលនៅមណ្ឌលសុភមង្គលនាតំបន់៣៧១។
មានអ្នកគាំទ្រពួកគេជាច្រើនបានផ្ញើសារអបអសាទរសម្រាប់ដំណឹងដ៏រីករាយនេះហើយពួកគេក៏នឹងទៅសម្រាកបន្តធ្វើចត្តាឡីស័ក្កិនៅផ្ទះមុនពេលចេញថតបញ្ចប់ភាពយន្តមួយចំនួនដែលត្រូវបានផ្អាកក្រោយការផ្ទុះចេញពីក្រុមផលិតភាពយន្តរបស់ផលិតកម្មខាងលើមួយប្រាវនោះ៕
ដោយ វឌ្ឍនា