Update,ការឃាត់ខ្លួនអ្នកការសែត ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បង្ហោះតាមប្រព័ន្ធបណ្តាញសង្គម (ហ្វេសប៊ុក) ចំនួន៣លើក !

ចែករំលែក៖

ខេត្តបាត់ដំបង,សមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ! បានធ្វើការឃាត់ខ្លួនអ្នកកាសែត ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បង្ហោះតាមប្រព័ន្ធបណ្តាញសង្គម (ហ្វេសបុក) ចំនូន៣លើក !

ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំនុចភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង។ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កៅ ពិសិដ្ឋ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ អ្នកសាព័ត៌មាន ទីលំនៅ ភូមិដូចខាងលើ។ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បង្ហោះតាមប្រព័ន្ធបណ្តាញសង្គម (ហ្វេសបុក) ។
សមត្ថកិច្ចបានបញ្ជាក់ថា, វត្ថុតាងចាប់យករួមមាន:
១- ទូរស័ព្ទចំនួន ០៣ គ្រឿង
២-ឡានចំនួន ០១ គ្រឿង
៣-បណ្ណព័ត៌មានចំនួន ០១ សន្លឹក
ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់នៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ថា, យោង​លើ​ខ្លឹមសារ​ដែល​អ្នកកាសែត​ឈ្មោះ កៅ ពិសិដ្ឋ បាន​សរសេរ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ចំនួន​០៣​លើក នៅ​ក្នុង​អាក់​ខោ​ន​ឈ្មោះ « Kouv Piseth » ដែល​សមត្ថកិច្ចតាមដានទទួល​បាន គឺ​;
-ទី​១ នៅ​ក្នុង​អំឡុង​ខែឧសភា កន្លង​ទៅ ខណៈ​ពេល​ដែល​រាជរដ្ឋាភិបាល ប្រកាស​ហាម​មិន​ឲ្យ​ផឹកស៊ី ឬ​ថត​បង្ហោះ​តាម​បណ្ដាញ​សង្គម បែរជា​ជន​នេះ​ផឹកស៊ី​ថត​បង្ហោះ​ផ្គើន​នឹង​បំរាម​នេះ ។ -ទី​២ ក្នុងអំឡុងពេល​ថ្មី​ៗ​នេះ អាក់​ខោ​ន​ដដែល​បាន​ជួបជុំ​មិត្តភក្ដិ​ផឹកស៊ី​ថត​បង្ហោះ អម​ដោយ​ខ្លឹមសារ «​ពួក​ខ្ញុំ​មិន​គាំទ្រ​ទេ ការ​កាន់​អំណាច​របស់​បក្ស​ប្រជាជន ចុះ​ចេញ​ទៅ ពួក​ខ្ញុំ​ក្មេង​ជំនាន់​ក្រោយ ពួក​ខ្ញុំ​មិន​គាំទ្រ​ទេ ចុះ​ចេញ​ទៅ​»
-និង​ទី​៣ អាក់​ខោ​ន​នេះ ក៏​បាន​បង្ហោះ​រូបភាព​ម្ដុំ​គ្នា​ផឹកស៊ី​បង្ហាញ​កំប៉ុង​ស្រា​បៀរ​ដូច​មុខ​ៗ​ដែរ តែ​ក្លែម​ខ្លឹមសារ​ហាក់​ចាស់ដៃ​ជាង​មុន​។ ខ្លឹមសារ​នោះ​សរសេរ​យ៉ាង​ដូច្នេះ​ថា « ពួក​ខ្ញុំ​ទាំង​៣​នាក់ សូម​សំណូម​អោយ​សហគមន៍​អន្តរជាតិ ចាត់ការ​មក​លើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​សូម​អោយ​អន្តរជាតិ កាត់​ផ្ដាច់ជំនួយ​ទាំងអស់​»​។
ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ កៅ ពិសិដ្ឋ បាន​បង្ហោះ​ខ្លឹមសារ​វាយប្រហារ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់ ច្រើន​លើក​ច្រើន​សារ​ហើយ តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្ងន់ធ្ងរ​បំផុត ការ​ប្រព្រឹត្ត​ចុង​ក្រោយ​នេះ នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១​។ មិនតែប៉ុណ្ណោះ ជន​នេះ​បាន​បំផុសបំផុល និង​ព្យាយាម​រារាំង​មិន​ឲ្យ​អ្នកស្រុក​ទៅ​ចាក់​ថ្នាំ​វ៉ាក់សាំង បង្ការ​កូ​វី​ដ​១៩​ទៀត​ផង​។ ដែលប្រជាពលរដ្ឋស័គ្រ្មចិត្តចាក់ក្នុងក្របខណ្ឌទូទាំងប្រទេសនោះ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​អ្នកកាសែត ដែល​សំបូរ​រឿងអាស្រូវ​រូប​នេះ សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា ទូរស័ព្ទ​ដៃ​ដែល​ប្រើប្រាស​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​ខ្លឹមសារ​វាយប្រហារ​ថ្នាក់ដឹកនាំ រថយន្ត​ម៉ម៉ាកាមរី ស៊េរី​ឆ្នាំ​៨៩ ពណ៌​ស​០១​គ្រឿង និង​ប័ណ្ណ​សារព័ត៌មាន​០១​សន្លឹក​។ ទោះ​យ៉ាងណា ជនសង្ស័យ​ឈ្មោះ កៅ ពិសិដ្ឋ និង​វត្ថុ​តាង ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីនីតិវិធ។
សូមបញ្ជាក់ផងដែរថា, ក្នុងនាមជាអ្នកាសែត ត្រូវសរសេរតែការពិត មិនត្រូវដើរតួនាទី បំផុសបំផុលបង្កើតព័ត៌មានគ្មានការពិត បំផ្លឹសក្នុងសង្គម ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំនោះឡើយ។ ការប្រព្រឹត្តរបស់ជនសង្ស័យខាងលើ ជាចេតនាទុច្ចរិត អាចបម្រើឲ្យនិន្នាការនយោបាយ អោយក្រុមពួកប្រឆាំង ក៏ដូចជាបម្រើឱ្យក្រុមបរទេសប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print