រថយន្តបែនធុនធំបុកម៉ូតូអូសចូលប្រឡាយលិចបាត់ រួចប្រគល់លុយ២០០០$ឲ្យម្ចាស់ម៉ូតូដេីម្បីបញ្ចប់រឿង(មានវីដេអូ​)

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានខ្ទាតចេញពីម៉ូតូរងរបួសស្រាល​ ខណៈកំពុងជិះម៉ូតូសុខៗស្រាប់តែរថយន្តអាបែនធុនធំបុកពីក្រោយអូសចូលប្រឡាយទឹកស្អុយ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង៨​ និង៣០នាទីយប់​ ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុង៥០ម៉ែត្រ​ ក្នុងភូមិអន្លង់គងថ្មី​ សង្កាត់ព្រៃស ខណ្ឌដង្កោ​ ។

​តាមសម្ដីបុរសម្នាក់ជាជនរងគ្រោះ​ មិនបានបញ្ចាក់ឈ្មោះ​ ប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុរូបខ្លួនបានចេញពីធ្វេីការ​ រួចជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ស៊េរី២០១៨​ ត្រឡប់ទៅផ្ទះ​ ដោយធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ទិសដៅពីត្បូងមកជេីង​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តអាបែនធុនធំ​ មួយគ្រឿង​ ពណ៌សលាយខៀវ​ ចង្កូតស្ដាំ​ ពាក់ស្លាកលេខ​ SVR-0752 ធ្វេីដំណេីរយ៉ាងលឿនមកបុកពីក្រោយ​ បណ្ដាលឲ្យជនរងគ្រោះខ្ទាតចេញពីម៉ូតូរងរបួសស្រាល​ ចំណែកម៉ូតូត្រូវរថយន្តកិនអូសចូលប្រឡាយលិចបាត់​។ ក្រោយកេីតហេតុភ្លាមៗ​ តៃកុងរថយន្តបង្កបានងេីបចេញពីរថយន្តទាំងស្ថានភាពស្រវឹង​ និងបានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះនិងសមត្ថកិច្ច​ ទេីបសមត្ថកិច្ចមូលដ្ឋាននាំខ្លួនតៃកុងរថយន្តបង្ក​ និងហៅម្ចាស់ម៉ូតូទៅកាន់នគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃសរ​ ដេីម្បីដោះស្រាយគ្នា​។ ក្រោយមក​ភាគីរថយន្តបង្កបានព្រមយកម៉ូតូជនរងគ្រោះ​ជាកម្មសិទ្ធិរបស់ខ្លួន ហេីយព្រមប្រគល់លុយចំនួន២០០០$ឲ្យទៅភាគីខាងម៉ូតូដេីម្បីបញ្ចប់រឿង​៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

https://youtu.be/VA9LUsWOcsM

   

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print