សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកាសជួយឧបត្ថម្ភ ថវិកាចំនួន៣០ម៉ឺនដុល្លារ ជូនដល់ប្រទេសវៀតណាម និងសំភារៈមួយចំនួនទៀត !

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រកាសជួយឧបត្ថម្ភម៉ាស់ធម្មតាចំនួន១លាន និងម៉ាស់ N95 ១សែន ម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង និងថវិកាចំនួន២០ម៉ឺនដុល្លារ ជូនដល់ប្រទេសវៀតណាម  ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ។

ដោយឡែក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុ​ជា បានសម្រេចជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់​កាក​បាទ​ក្រហមវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងការ​ចូល​រួមដល់យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅ​ប្រទេ​ស​​វៀត​ណាម។ សូមបញ្ជាក់ថា បើយោងតាម​រាយការណ៍ប្រចាំថ្ងៃ​ ស្ដីពី​ករណី​​អ្នក​កើតកូ​វីដ​-១៩​ ប្រទេសវៀតណាម​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានប្រកាសថា​ រកឃើញ​អ្នកជំងឺកូវីដ​-១៩ថ្មី​ចំនួន​២.១០៥​នាក់​ទៀត​។ ដែលករណីនាំ​ឱ្យ​​ចំនួន​អ្នក​ឆ្លង​​ថ្មី​នេះ​ នៃប្រទេស​មួយ​នេះ​ កេីន​​ឡើងដល់​៤២.៦៦៣​នាក់​ហហេីយ។

ដោយឡែកនៅកម្ពុជា បន្ត​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ ចំនួន​ ៨៣៦នាក់ និង​​អ្នក​ជាសះស្បើយ​ ៩២៨នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៤នាក់​ នៅថ្ងៃនេះ ៕ដោយ៖សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print