នៅថ្ងៃទី១៧ខែកក្កដា ប្រធានាធិបតីស៊ីរី លោក អាលអាសាដ បានស្បថចូលកាន់តំណែងប្រធានាធិបតី អាណត្តិទី៤ក្រោយទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០២១។ ប្រធានាធិបតី អាលអាសាដ បានស្បថនៅចំពោះមុខរដ្ឋធម្មនុញ្ញ និងព្រះគម្ពី Koran ដោយមានការចូលរួមពីភ្ញៀវអញ្ជើញ ដែលមានរដ្ឋមន្ត្រី អ្នកជំនួញ និងក្រុមអ្នកសារព័ត៌មាន ។ លោកអាលអាសាដទទួលបាន ជ័យជម្នះដោយទទួលបានការគាំទ្ររហូតដល់ទៅ ៩៥% ។ ពលរដ្ឋស៊ីរី ១៤,២ លាននាក់បានទៅបោះឆ្នោត ស្មើនឹង ៧៦,៦៤% ។ នេះជាការបោះឆ្នោតប្រធានាធិបតី លើកទីពីរហើយចាប់តាំងពីស៊ីរីធ្លាក់ក្នុងសង្គ្រាមស៊ីវិល នៅឆ្នាំ២០១១។ ការបោះឆ្នោតលើក កាលពីឆ្នាំ២០១៤លោកអាលអាសាដទទួលបាន ការគាំទ្រ ៨៨ភាគរយ ។
នៅក្នុងការបោះឆ្នោតឆ្នាំនេះ លោកអាលអាសាដបានប្រើប្រាស់ពាក្យស្លោកថា «ក្តីសង្ឃឹតាមរយៈការងារ»។ គោលដៅរបស់មេដឹកនាំវ័យ៥៥ឆ្នាំ គឺតាមរយៈការងារ ដើម្បីកសាងប្រទេសជាតិមួយបន្តិចម្តងៗ ។ ស៊ីរីប្រឈមនិងការបំផ្លាញយ៉ាងខ្លាំងដោយសាងសង្គ្រាម ហើយពេលនេះប្រឈមនឹងការឆ្លងរាលដាលកូវីដ ១៩ កាន់តែកើនឡើងខ្ពស់ ។
ភារកិច្ចសំខាន់រប់សប្រធានាធិបតីស៊ីរីនាពេលនេះគឺ ធ្វើការកែទម្រង់ដើម្បីស្តាសេដ្ឋកិច្ចជាតិឡើងវិញ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏បានខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ។ អ្វីដែលសំខាន់ នៅពេលនេះគឺរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង ស្វែងរកសំឡេងរួមគ្នា កាត់បន្ថយគម្លាតក្នុងវិស័យនយោបាយ ដើម្បីកសាងប្រទេសជាតិកាន់តែប្រសើរឡើង៕ ដោយ៖សាធី
រូបភាព៖ttxvn