ខ្សែប្រយុទ្ធ Olivier Giroud របស់ក្រុមតោខៀវ Chelsea ផ្ទេរទៅកាន់ AC Milan ជាផ្លូវការហើយ

ចែករំលែក៖

ខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelsea កីឡាករ Olivier Giroud បានផ្លាស់ទៅលេងនៅក្លិបអ៊ីតាលី AC Milan ជាផ្លូវការហើយ ក្នុងតម្លៃខ្លួនមួយដែលមិនត្រូវបានបង្ហាញបន្ទាប់ពីចំណាយពេល៣ឆ្នាំនៅឯកីឡដ្ឋានStamford Bridge

បើតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានចូលរួមជាមួយ Chelsea ពីក្រុម Arsenal ក្នុងតម្លៃ១៨លានផោនកាលពីខែមករា ឆ្នាំ២០១៨ ។ កីឡាករវ័យ៣៤ឆ្នាំរូបនេះបានថ្លែងអំណរគុណដល់ក្រុមតោខៀវនៅលើបណ្តាញសង្គម Twitter សម្រាប់ អនុស្សាវរីយ៍ពិសេស” ដោយនិយាយថា គាត់កំពុងចាប់ផ្តើមដំណើរថ្មីដោយមានពន្លឺនិងបេះដូងរីករាយ គាត់បានសរសេរថាជ័យជំនះរបស់យើងក្នុងពានរង្វាន់ FA Cup Europa League និង Champions League ពិតជាអស្ចារ្យណាស់” ។
Giroud បានបន្ថែមទៀតថាចំពោះក្រុមតោខៀវទាំងអស់មិត្តរួមក្រុម និងគ្រូបង្វឹកទាំងអស់របស់ខ្ញុំ និងក្លិបទាំងមូលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលាពិសេសទាំងនេះ” ។

កីឡាកររូបនេះរកគ្រាប់បាល់បាន១១គ្រាប់ក្នុងការបង្ហាញខ្លួន៣១ប្រកួតសម្រាប់ក្រុមម្ចាស់ជើងឯក Champions League តោខៀវ Chelsea កាលពីរដូវកាលមុន ប៉ុន្តែទើបតែធ្វើបានប្រកួតប៉ុណ្ណោះនៅ Premier League

ក្រុមតោខៀវ Chelsea បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Kai Havertzនិង Timo Werner របស់អាល្លឺម៉ង់កាលពីរដូវក្តៅមុនដែលមានន័យថា Giroud បានកាត់បន្ថយពេលវេលាលេងនៅក្នុងរដូវកាលលីក ២០២០-២០២១ ។

ខ្សែប្រយុទ្ធរូបនេះរកបាន៣៩គ្រាប់ក្នុងការបង្ហាញខ្លួន១១៩ប្រកួតឲ្យក្រុមតោខៀវជាសរុបដោយឈ្នះពានរង្វាន់ Champions League, Europa League និង FA Cup

Olivier Giroud ដែលឈ្នះពានរង្វាន់ FA Cup ចំនួន៣ដងជាមួយក្រុម Arsenal បានធ្លាក់ចេញពីតំណែងជាកីឡាករបម្រុងក្នុងការបរាជ័យនៅយូរ៉ូឆ្នាំ ២០២០ របស់បារាំងទល់នឹងប្រទេសស្វ៊ីសនៅវគ្គ ១៦ក្រុមចុងក្រោយ។

គួររំលឹកថា ក្លិប Inter Milan បានឈ្នះពានរង្វាន់ Serie A កាលពីរដូវកាលមុន ក្រោយពីឈ្នះពិន្ទុគូប្រជែង AC Milan ដាច់រហូតដល់១២ពិន្ទុ ហើយនៅរដូវកាលខាងមុខនេះក្រុមខ្លាំង AC Milan នៅតែប្តេជ្ញាចិត្តប្រជែងពានធំៗទៀត ដោយបានចុះកុងត្រាយកកីឡាករដែលមានសក្តានុពលមួយចំនួនផងដែរ ៕ ដោយ៖ភារៈ

(រូបភាព៖BBC Sport)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print