ក្រសួងការបរទេសអាហ្វហ្គានីស្ថានបានប្រកាសឲ្យដឹងថា កូនស្រី ឯកអគ្គរដ្ឋទូត Najib Alikhil ប្រចាំបនៅក្នុងប្រទេសប៉ាគីស្ថាន គឺនាង Silsila Alikhil អាយុ២៦ឆ្នាំ ត្រូវគេចាប់ជំរិតកាលពីយប់ថ្ងៃទី ១៦ខែកក្កដា ក្នុងពេលកំពុងតែធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួន ក្នុងរដ្ឋធានី អុីស្លាមម៉ាបាត ប្រទេសប៉ាគីស្ថាន។
ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បានប្រកាសឲ្យដឹងថា បានទំនាក់ទំនងជាមួយគ្រួសារ របស់លោក Najib Alikhil ដោយជួយអន្តរាគមន៍ទៅលើរដ្ឋាភិបាលប៉ាគីស្ថាន ។ ជាមួយគ្នានេះកម្លាំងប៉ូលិសអុីស្លាមម៉ាបាតបានបើកការស្រាវជ្រាវ ពីករណីខាងលើ ។ នាង Silsila Alikhil ត្រូវបានដោះលែងក្រោយចាប់ខ្លួនជាច្រើនម៉ោងនឹងធ្វើទារុញកម្ម។ ពេលនេះមិនទាន់មានព័ត៌មានថាតើនាងត្រូវគេចាប់រំលោភដែរឬទេ។ កម្លាំងប៉ូលិស មិនទាន់កំណត់ជនដៃដល់ និងឈានដល់ការចាប់ខ្លួននៅឡើយ។
នាង Silsila ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានរបួស ក្បាល មានស្នាប់ចងដៃ ជើងនិងមានស្នាមរបួសជាច្រើន។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan
បានបញ្ជារដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់វិធានការតាមចាប់ខ្លួនជនដៃដល់ក្នុងករណីចាប់ខ្លួនកូនស្រី អគ្គរដ្ឋទូតអាហ្វហ្គានីស្ថាន ៕ ដោយ៖ធីរីណា
ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំអុីស្លាម៉ាបាត (ប៉ាគីស្ថាន) លោកNajib Alikhil។ រូបភាព HINDI NEWS
Silsila Alikhil កូនស្រីរបស់ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថាន។ រូបភាព៖MCU