ភ្នំពេញ, នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,
មានអ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា ២ នាក់ បានចូលទៅហូបមីហឹរ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅហូបមីនៅ ហាង មីហឹរកូរ៉េ ៧ កម្រិត ដែលមានទីតាំងស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៦៖២៥ ដល់ ១៧៖២0។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា ២ នាក់ បានចូលទៅហូបមីហឹរ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា