អាល្លឺម៉ង់និងបែលហ្ស៊ិកមានករណីស្លាប់កើនឡើងជិត២០០នាក់ដោយគ្រោះទឹកជំនន់និងបាក់ដី

ចែករំលែក៖

គ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារប្រទេសមួយចំនូនក្នុងតំបន់អឺរ៉ុប ក្នុងនោះប្រទេសអាល្លឺម៉ង់ និងបែលហ្ស៊ិចរងគ្រោះខ្លាំងជាងគេ។ មកដល់ថ្ងៃទី ១៨ខែកក្កដា មានករណីស្លាប់ដោយគ្រោះទឹកជំនន់និងបាក់ដីកើនឡើងដល់ទៅជាង១៧០នាក់ហើយ ក្នុងនោះមាន២៧នាក់នៅក្នុងប្រទេសបែលហ្សិុក ក្រៅពីនេះគឺនៅអាល្លឺម៉ង់។

កាលពីថ្ងៃទី១៧ខែកក្កដា ចំនួនមនុស្សស្លាប់នៅអាល្លឺម៉ង់តែឯង មានចំនួនរហូតដល់ទៅ១៤៣នាក់ឯណោះ ដោយសារតែពួកគេត្រូវបានទឹកជំនន់និងគ្រោះរអិលបាក់ដីនាំយកទៅជាមួយនៅតំបន់ North Rhine-Westphalia។ ដោយឡែកប្រជាជននៅអាល្លឺម៉ង់ជាង ១,៣០០នាក់ទៀតកំពុងបាត់ខ្លួននៅឡើយស្ថិតក្នុងរដ្ឋ Rhineland-Palatinate។ អាល្លឺម៉ង់ក៏បានបញ្ជូនយោធាឲ្យទៅជួយស្វែងរក និងសង្គ្រោះអ្នកបាត់ខ្លួនទាំងនោះផងដែរ។
ចំណែកនៅក្នុងប្រទេសបែលហ្សិុកវិញ មនុស្សសរុបជាង២៧នាក់ត្រូវបានអាជ្ញាធរបញ្ជាក់ថា ស្លាប់ និង ១០៣នាក់ទៀតបាត់ខ្លួនក្នុងគ្រោះទឹកជំនន់ដូចខាងលើនេះ។ គ្រោះទឹកជំនន់ និងការបាក់ដីបានកើតមានឡើង ក្រោយតំបន់ភាគកណ្តាលនៃទ្វីបអឺរ៉ុបនេះបានទទួលរងសម្ពាធទាបបណ្តាលឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃជាប់គ្នា៕ដោយ៖ធីរីណា

...

រូបថត៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print