លោក ស សុខា និងភរិយា អញ្ជើញជាអធិបតី វគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធី “វោហារឆ្នើម” បាត់ដំបង !

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា រួមជាមួយភរិយា បានអញ្ជើញចូលរួមជាគណៈអធិបតីពិធីប្រកួតជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធី “វោហារឆ្នើម” បាត់ដំបង តាមប្រព័ន្ធវីដេអូ Zoom ។

លោករដ្ឋលេខាធិការ បានថ្លែងថា, កម្មវិធី”វោហារឆ្នើម” បាត់ដំបង នឹងធ្វើការប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ។ ដូច្នេះសូមក្មួយៗបេក្ខជន បេក្ខនារីទាំងអស់ ដែលបានជាប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បន្តខិតខំប្រឹងប្រែងសិក្សា ស្រាវជ្រាវ ហាត់សមបន្ថែមទៀត ដើម្បីឈានទៅទទួលជ័យលាភី នៅវគ្គផ្តាច់ព្រ័ត្រ ។

លោកបន្តថា, កម្មវិធី “វោហារឆ្នើម” គឺជាកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ លក្ខណៈជាបុគ្គល និងជាក្រុម សំរាប់សិស្សវិទ្យាល័យ ចាប់ពីថ្នាក់ទី១០ ដល់ទី១២ ។

កម្មវិធី “វោហារឆ្នើម” បង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសអោយសិស្សានុសិស្ស ចូលរួមសាកល្បងបញ្ចេញសមត្ថភាព ទេពកោសល្យ និងចំណេះដឹង ដែលខ្លួនមាន ធ្វើការប្រកួតប្រជែង ដើម្បីបង្កើនសមត្ថភាព បង្កើនភាពក្លាហាន និងជំរុញឲ្យក្មួយៗសិស្សានុសិស្ស រៀនភាសាអង់គ្លេស កាន់តែច្រើនថែមទៀត ដើម្បីឈានទៅពង្រឹងសមត្ថភាព និងជំនាញភាសាអង់គ្លេសលើការទំនាក់ទំនងជាសាធារណៈ ទាំងក្នុងតំបន់ និងពិភពលោក ព្រមទាំងជាឱកាសស្វែងរកការងារធ្វើនៅតាមស្ថាប័នរដ្ឋ ឬក្រុមហ៊ុនឯកជន និងសម្រាប់ជាប្រយោជន៍ផ្សេងទៀត ទៅថ្ងៃអនាគត ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print