សមត្ថកិច្ចថៃឃាត់ខ្លួនពលករខ្មែរ៥នាក់ រួមទាំងមេខ្យល់ជនជាតិថៃម្នាក់

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ពលករខ្មែរ៥នាក់និងមេខ្យល់ជានជាតិថៃម្នាក់ត្រូវនគរបាលខ្លងលឹក សហការជាមួយអាជ្ញាធរស្រុកអារញ្ញ ទាហានកងរយឈុតខ្មៅទី១២០៥ បានឃាត់ខ្លួនបន្ទាប់ពីនាំគ្នាជួលរថយន្តជិះវិលមកកម្ពុជាវិញកាលពីវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៨ កក្កដា ឆ្នាំ២០២១ ។
សេចក្ដីរាលការពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាពលករខ្មែរដែលសមត្ថកិច្ចឃាត់ខ្លួននោះរួមមានឈ្មោះស្រី អ៊ីន ភេទស្រី អាយុ៣១ឆ្នាំ,លៀង ឡូន ភេទស្រី អាយុ២៩ឆ្នាំ,ចាន់ណា រត្ន័ ភេទប្រុស អាយុ៣៧ឆ្នាំ, អៀត សូម ភេទស្រី អាយុ២៣ឆ្នាំ,ស៊ីង រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ចំណែកមេខ្យល់ជនជាតិថៃមានឈ្មោះចេត
តា គង់ ភេទប្រុស អាយុ២៩ឆ្នាំ
រួមទាំងវត្ថុតាង រថយន្តប៊ិកអាប់ តូយ៉ូតាមួយគ្រឿង នៅបរិវេណប៉ុស្ត៍ត្រួតពិនិត្យភូមិ ម៉ៃ ឌីង៉ាម ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។
ពលករទាំងអស់នោះក្រោយពីឃាត់ខ្លួនសមត្ថកិច្ចនាំមកសួរចម្លើយ និងធ្វើកំណត់ហេតុចាប់ឃុំ សមត្ថកិច្ចបានធ្វើការចោទមេខ្យល់ជនជាតិថៃពីបទ លួចដឹកជញ្ជូនពលករបរទេសខុសច្បាប់ ដោយឡែកពលករខ្មែរទាំង៥នាក់បានសារភាពថា ធ្វើការនៅផ្សារថៃ និងត្រូវការធ្វើដំណើរវិល
ត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសារស្ថានការណ៍ការរាត្បាតរបស់កូវីដ-១៩ កាន់តែរីករាលដាលខ្លាំងឡើង បានជួលរថយន្តដឹកមកព្រំដែន ខេត្តស្រះកែវ តម្លៃក្នុងម្នាក់១,៥០០បាត។ក្រោយពីសមត្ថកិច្ចសួរចម្លើយរួចរាល់ ក៏បានឃុំខ្លួនជនត្រូវចោទទាំងអស់ បញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញខ្លងលឹក ចាត់ការតាមច្បាប់បន្ត៕

...

ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print