ខេត្តកំពង់ឆ្នាំង ៖ គ្រោះធម្មជាតិកើតឡើងដោយភ្លៀងលាយជាមួយខ្យល់កន្ត្រាក់ បណ្ដាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋ អគារសិក្សា និងអាគារគ្រូស្នាក់នៅ សរុបចំនួន ០៥ខ្នង។
គ្រោះធម្មជាតិនេះកើតឡើងកាលពីថ្ងៃអាទិត្យ ៨កើត ខែទុតិយាសាធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៊២រសៀលនៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។
ករណីនេះបណ្តាលឲ្យខូចខាតរួមមាន ៖
១-ផ្ទះឈ្មោះ ឌី យ៉ែម ភេទស្រី រស់នៅភូមិប៉ប្រក់ ឃុំសំរោងសែន ទំហំ ៦ម×៨ម ខូចខាត ផ្ទះទ្រេត ។
២-ផ្ទះឈ្មោះ ឃួន សុខុម ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិប៉ប្រក់ ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទំហំ ៨ម×១៥ម ខូចខាតរបើកដំបូលស័ង្កសីអស់ទាំងស្រុង ។
៣-ផ្ទះឈ្មោះ សឿង រិទ្ធី ភេទប្រុស រស់នៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទំហំ ៨ម×១៥ម ខូចខាតរបើកដំបូលស័ង្កសី ចំនួន០៥សន្លឹក និងរបើកដំបូលបង្គន់អនាម័យអស់ទាំងស្រុង ។
៤- របើកដំបូលអាគារសិក្សាអនុវិទ្យាល័យសំរោងសែន ខូចខាតអស់ក្បឿងចំនួន ០៣សន្លឹក ។
៥-របើកដំបូលផ្ទះគ្រូស្នាក់នៅ ខូចខាតអស់ក្បឿងចំនួន០១ សន្លឹក ។
សមត្ថកិច្ចមូលដ្ឋានអះអាងថា ក្នុងហេតុការណ៍ខាងលើនេះ គឺមិនមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វឡើយ ដោយគ្រាន់តែខូចខាតផ្ទះនិងសាលារៀនប៉ុណ្ណោះ៕