រកឃើញទូរស័ព្ទរបស់អ្នកសារព័ត៌មានរាប់រយនាក់និងមេដឹកនាំជុំវិញពិភពលោកត្រូវគេតាមដាន

ចែករំលែក៖

តាមលទ្ធផលស្រាវជ្រាវ ពីស្ថានប័នសារព័ត៌មានចំនួន១៧ ដែលបានប្រកាសកាលពីថ្ងៃទី១៨ខែកក្កដាថា ប្រព័ន្ធ Software ប្រើប្រាស់សម្រាប់វាយប្រហារប្រព័ន្ធទូរស័ព្ទ ផ្ទាល់ខ្លួនរបស់អ្នកសារព័ត៌មានល្បីៗនៅលើពិភពលោក និងប្រមុខដឹកនាំរដ្ឋាភិបាល សកម្មជនសិទ្ធិមនុស្ស ។
សារព័ត៌មាន Washington Post ដែលបានចូលរួមការស្រាវជ្រាវ បានផ្សាយថា ផ្នែកទន់(Software) Pegasus ផលិតដោយក្រុមហ៊ុន NSO Group នៅក្នុងប្រទេសអុីស្រាអែលបានប្រើប្រាស់វាយប្រហារចូលទៅកាន់ទូរស័ព្ទរបស់ស្ត្រីពីររូប ដែលជាមិត្តជិតស្និទ្ធរបស់លោក Jamal Khashoggi ដែលជាអ្នកសារព័ត៌មានរបស់ Washington Post រងការសម្លាប់នៅក្នុងស្ថានទូត អារ៉ាប់ប៊ីសាអូឌីតក្នុងប្រទេសតួកគីកាលពីឆ្នាំ២០១៨។

សារព័ត៌មាន អង់គ្លេស Guardian បានផ្សាយថាតាមការស្រាវជ្រាវ ការប្រើប្រាស់ប្រព័ន្ធ NSO Group ជាទ្រង់ទ្រាយធំដើម្បីវាយប្រហារលើប្រព័ន្ធទូរស័ព្ទដើម្បីយកសារ អុីម៉ែល ថតសំឡេង ឬក៏បើក microphone ដោយស្វ័យប្រវត្តដើម្បីលួចស្តាប់ …។
ការស្រាវជ្រាវ មិនបានបញ្ចេញឈ្មោះថាភាគីណាមួយជាអ្នកប្រើប្រាស់ដើម្បីវាយប្រហារទូរស័ព្ទមេដឹកនាំសំខាន់ៗជុំវិញពិភពលោក ។ ក្រុមហ៊ុន NSO Groupបានលើកឡើងថា ការផលិត ប្រព័ន្ធខាងលើ ដើម្បីបម្រើដល់ក្រសួងចារកម្ម ដើម្បីប្រឆាំងភេរវកម្ម និងបទល្មើស។
ប្រព័ន្ធទូរស័ព្ទដែលរងការតាមដានត្រូវបាន Forbidden Stories និងអង្គការលើកលែងទោសផ្តល់ជូនស្ថាប័នព័ត៌មានចំនួន១៧ ។ នៅពេលនេះគេមិនទាន់ដឹងថា ទទួលបានបញ្ជីឈ្មោះអ្នកដែលរងការស្រាវជ្រាវមកពីណានោះឡើយ។ នៅក្នុងបញ្ជីឈ្មោះ មានមនុស្ស១០០០នាក់នៅក្នុង ៥០ ប្រទេសជុំវិញពិភពលោករងការវាយលុកស្រាវជ្រាវពីប្រព័ន្ធខាងលើ៕ ដោយ៖សាធី

...


រូបភាព៖thoidai

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print