រថយន្តធុនធំបុកបង្គោលភ្លេីងបាក់អស់មួយដេីមនៅមុខវត្តនិរោធ​ រួចមិនចង់ទទួលខុសត្រូវ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តម៉ាកDAEWOO ធុនធំ​ ដឹកគ្រឿងចក្រអាអុិច​មួយគ្រឿង​ បានជ្រុលទៅបុកបង្គោលភ្លេីងនៅផ្លូវជាតិលេខ១​ បណ្ដាលឲ្យបាក់អស់១ដេីម​ រួចបេីកបន្តទៅមុខទៀតតែត្រូវសមត្ថកិច្ចឃាត់ជាប់​ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩យប់​ ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅចំណុចមុខវត្តនិរោធរង្សី​ តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។
​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ ដំបូងគេឃេីញរថយន្តបង្កម៉ាក​ DAEWOO ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 3F-5225 បេីកបរដោយបុរសម្នាក់​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងកោះនររា​ ក្នុងទិសដៅពីជេីងទៅត្បូង​ ខណៈមកដល់ចំណុចកេីតហេតុផ្លូវជាតិលេខ១​ ក៏បត់ស្ដាំបំណងឡេីងទៅភ្នំពេញ​ តែមិនប្រយ័ត្នក៏បុកបង្គោលភ្លេីងកណ្ដាលទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់១ដេីម​ និងស្លាកប៉ាណូមួយផ្ទាំង​ ។ ភ្លាមនោះរថយន្តបង្កមិនឈប់នៅកន្លែងកេីតហេតុទទួលខុសត្រូវនោះទេ​ គឺបានបេីករថយន្តទៅមុខប្រហែល២០០ម៉ែត្រ​ ក៏ត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ជាប់ទាំងតៃកុង​ និងរថយន្តបង្ក​ហេតុ។
​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ​ បានចុះមកដល់​ រួចទាក់ទងទៅមន្ត្រី​ នៃក្រសួងសាធារណការ​និងដឹកជញ្ជូន​ឲ្យចុះមកដោះស្រាយជាមួយភាគីរថយន្តបង្ក​ ដេីម្បីបញ្ចប់រឿង​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print