ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅវេលាម៉ោង ១៧ និង ២០ នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០២១ ​កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានធ្វើការចុះបង្ក្រាប ករណីជួញដូរ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិតាំងថ្លើង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម​ ។
ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើ
១.ឈ្មោះ ជា ពែក ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ ជនជាតិខ្មែរ រស់នៅភូមិតាំងថ្លើង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។
២.ឈ្មោះ ពុំ ដែន ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាំងថ្លើង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។
៣.ឈ្មោះ អុឹម តុលា ភេទប្រុស អាយុ ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរជាងដែក ទីលំនៅភូមិតាំងថ្លើង ឃុំមេព្រីង ស្រុកបាធាយ ខេត្ត កំពង់ចាម។
៤.ឈ្មោះ ទ្រី ផេង ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិតាំងថ្លើង ឃុំ មេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន÷
ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ៨កញ្ចប់ និងទូរស័ព្ទដៃចំនួន ៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញនាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print