ផ្ទះប្រជាពលរដ្ឋរាប់សិបខ្នងក្នុងខេត្តស្វាយរៀងត្រូវដួលរលំនិងរបើកដំបូលដោយសារមានភ្លៀងនិងខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះក៏មានប្រជាពលរដ្ឋរាប់សិបខ្នងក្នុងខេត្តស្វាយរៀងត្រូវដួលរលំនិងរបើកដំបូលដោយសារតែភ្លៀងនិងខ្យល់កន្ត្រាក់វាយប្រហារ តែសំណាងល្អដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់។
បើតាមអាជ្ញាធរខេត្តស្វាយរៀងបានឱ្យដឹងថា នៅវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២១ក្នុងមូលដ្ឋានក្រុងស្វាយរៀងមានខ្យល់កន្ត្រាក់និងភ្លៀងបោកបក់យ៉ាងខ្លាំងបណ្ដាលឱ្យ
ប៉ើងរោងចាក់វ៉ាក់សាំងនៅក្នុងសាលារៀនព្រះសីហនុ រលំដើមឈើនៅមុខស្នងការដ្ឋាននគរបាលខេត្ត បាក់របងនៅខាងមុខកីឡដ្ឋានមួយកន្លែង និងខូចខាតផ្ទះប្រជាពលរដ្ឋដែលរួមមាន៖
ទី១-ប៉ើងដំបូលផ្ទះមួយខ្នងមានទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រប្រក់សង្ក័សីជញ្ជាំងស្លឹក ម្ចាស់ផ្ទះឈ្មោះចាន់ ឡី ភេទស្រី អាយុ៧០ឆ្នាំស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។
ទី២-ផ្ទះឈ្មោះ តូច ចន្ថា ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិឡ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង របើកដំបូលហ្វ៉ីប្រូសុីម៉ងត៍ ពីរសន្លឹក ។
ទី៣-ផ្ទះឈ្មោះ ស ផល្លា ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិឡ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង របើកដំបូលប្រក់ហ្វុីប្រូសុីម៉ងត៍ខូចខាតចំនួន៦សន្លឹក ។
ទី៤-ផ្ទះឈ្មោះ សួស សុម៉ាលី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិឡ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង របើកដំបូលស័ង្កសីខចំនួន១សន្លឹក។
ទី៥-ផ្ទះឈ្មោះ មេន សាមាត ភេទស្រី រស់នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង របើកសំយាបផ្ទះប្រក់ស័ង្កសី ទាំងស្រុង។
ទី៦-ផ្ទះឈ្មោះ ព្រំ សាវ៉ាត ភេទស្រី រស់នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងបានរលំផ្ទះទាំងស្រុង ។
ទី៧-ផ្ទះឈ្មោះ ចាប ភឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិចេក សង្កាត់ចេក រលំផ្ទះមួយខ្នងទាំងស្រុង ទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើអំពីកូនឈើ ប្រក់ស័ង្កសី និងខូចខាតសូឡាមួយផ្ទាំង  ។
ទី៨-ផ្ទះឈ្មោះ មុំ សាផៃ ភេទស្រី អាយុ ៥៩ឆ្នាំ រស់នៅភូមិមេលោង សង្កាត់ចេក ខូចខាតរបើកដំបូលស័ង្កសីពីរសន្លឹក ។
ទី៩-ផ្ទះឈ្មោះស្វាយ សុខុន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិមេលោង សង្កាត់ ចេក ក្រុងស្វាយរៀងខូចខាតផ្ទះបាយ ទាំងស្រុង ទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ ដោយសារត្រូវដើមអម្ពិលទឹកដួលរលំ
លើ ។
ទី១០-ផ្ទះឈ្មោះ ទេព យ៉យ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិមេលោង សង្កាត់ ចេក ខូចខាត ផ្ទះបាយទាំងស្រុង ទំហំ ៣ម៉ែត្រគុណនិង៤ម៉ែត្រ   ។
ទី១១-ផ្ទះឈ្មោះ គយ សេង ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិស្វាយ សង្កាត់ ចេក ខូចខាតប៉ើងដំបូលអស់១សន្លឹក។
ទី១២-ផ្ទះឈ្មោះ គង់ សុផាត ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិស្វាយ រលំផ្ទះទាំងស្រុង ទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ធ្វើពីកូនឈើ ប្រក់ស័ង្កសី ។
ទី១៣-ផ្ទះឈ្មោះ ស សាវី ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិតាណរ សង្កាត់ ស្វាយតឿ ប៉ើងដំបូលស័ង្កសី១សន្លឹក  ។
ទី១៤-ផ្ទះឈ្មោះ សួស សាផុន ភេទប្រុស រស់នៅភូមិអកនាគ សង្កាត់សង្ឃ័រ ខូចខាត ដំបូលចំនួន២សន្លឹក ។
ប្រភពបន្តថា ចំណែកស្រុករមាសហែក
នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១ មានករណីខ្យល់កន្ត្រាក់បោកបក់បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋមានចំនួន៤ឃុំ
រួមមានឃុំចន្រី្តមានចំនួន ៤ភូមិស្មើនឹង ១៥ខ្នងផ្ទះ ខូចខាតធ្ងន់ចំនួន២ខ្នងស្រាលចំនួន១៣ខ្នង។
ឃុំអង្គប្រស្រែមានចំនួន២ភូមិ ស្មើនឹង៤ខ្នងផ្ទះ ខូចខាតមធ្យម៣ខ្នងស្រាលចំនួន១ខ្នង។
ឃុំដូងមានចំនួន៣ភូមិស្មើនឹង៥គ្រួសារ ខូចខាតមធ្យមចំនួន៥ខ្នងនិង
ឃុំត្រពាំងស្ដៅមានចំនួន៥ភូមិស្មើនឹង ៥៤គ្រួសារ ខូចខាតមធ្យមចំនួន២៧ខ្នងនិងស្រាលចំនួន២៧ខ្នង។
ចំណែកស្រុកស្វាយជ្រំ មានករណីខ្យល់កន្រ្តាក់បណ្ដាលឱ្យប៉ើងក្បឿងនិងស័ង្កសីចំនួន១៦ខ្នង រលំទាំងស្រុង៣ខ្នង រោងម៉ាស៊ីនកិនស្រូវ១ខ្នង របើកដំបូល ១៣ខ្នង។
ចំណែកក្រុងបាវិតមានករណីខ្យល់កន្ទ្រាក់នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នៅភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត ខូចខាតកន្លែងដាក់រថយន្ត១កន្លែង និងធ្វើឲ្យ
របើកដំបូលនិងផ្ទះប្រជាពលរដ្ឋ
២ខ្នងស្ថិតនៅភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិតផងដែរ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print