ភ្នំពេញ ÷ សមត្ថកិច្ចនគរបាលខណ្ឌចំការមន សហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានប្រដេញតាម ពីក្រោយជនសង្ស័យដែលធ្វើសកម្មភាពទាក់ឆ្កែ បានរត់ចោលម៉ូតូ បន្សល់ទុកតែឆ្កែ១បាវដែលបានងាប់បាត់ទៅហើយ ចំនួន៦ក្បាល។
ហេតុការណ៍នេះដែរ បានកើតឡើងនៅម៉ោង ២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ដោយជនសង្ស័យ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវពាក់ស្លាកលេខ កំពង់ចាម 1J-3431 បានជិះធ្វើសកម្មភាពទាក់ឆ្កែ បាន១បាវ នៅក្នុងនោះ៦ក្បាល ដោយសមត្ថកិច្ចខណ្ឌចំការមន ឃើញតាមប្រដេញធ្វើឲ្យជនសង្ស័យ ភ័យជិះរត់ទៅដល់ផ្លូវជាតិលេខ៥ ជិតនិងសាលាសាមគ្គីខណ្ឌឫស្សីកែវ ត្រូវសមត្ថកិច្ចឃាត់បានតែម៉ូតូ១គ្រឿង និង ឆ្កែ១បាវ ចំណែកជនសង្ស័យ បានរត់គេចខ្លួនចោលម៉ូតូបាត់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានយកម៉ូតូ១គ្រឿង និងឆ្កែមួយបាវ មករក្សាទុកនៅខណ្ឌចំការមន៕
ដោយ៖ ជ្រោយពេជ្រ