កំពូលអ្នកប្រណាំងរថយន្ត Lewis Hamilton រងការរំលោភបំពានប្រកាន់ជាតិសាសន៍តាមអ៊ីនធើណេត

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា លោក Lewis Hamilton បានទទួលរងការរំលោភបំពានប្រកាន់ជាតិសាសន៍តាមប្រព័ន្ធអ៊ីនធើណេតបន្ទាប់ពីបានឈ្នះពានរង្វាន់ Grand Prix កាលពីថ្ងៃអាទិត្យ ទី១៨ កក្កដាកន្លងទៅ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា ម្ចាស់ជើងឯកប្រណាំងរថយន្តពិភពលោក Formula 1 ៧សម័យកាលបានឈ្នះការឈ្នះជាលើកទី៨ក្នុងការប្រណាំងបន្ទាប់ពីបានយកឈ្នះរយៈពេល១០វិនាទីលើគូប្រជែង Max Verstappen ។

សារព័ត៌មាន Sky Sports ក៏បានរាយការណ៍ដែរថា លោក Hamilton វ័យ៣៦ឆ្នាំត្រូវបានគេកំណត់គោលដៅតាមអ៊ីនធើណេតជាច្រើនម៉ោងបន្ទាប់ពីទទួលបានជ័យជំនះដោយមានសារប្រកាន់ជាតិសាសន៍រាប់បញ្ចូលទាំងរូបសត្វស្វាដែលត្រូវបានផ្ញើទៅក្នុងសារឆ្លើយតបរបស់ក្រុម Mercedes នៅលើ Instagram ផងដែរ។

ប្រព័ន្ធទំណាក់ទំនង Instagram ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនហ្វេសប៊ុកមិនបានឆ្លើយតបភ្លាមៗទៅនឹងការស្នើសុំរបស់សារព័ត៌មានរ៉យទ័រដើម្បីសុំការអត្ថាធិប្បាយទេ។

Hamilton ជាអ្នកតស៊ូមតិដោយសំងាត់ដើម្បីយុត្តិធម៌សង្គម និងស្ថិតក្នុងចំណោមអ្នកគាំទ្រចលនាប្រឆាំងការរើសអើងជាតិសាសន៍ផងដែរ។ គាត់បាននិយាយមុនពេលប្រណាំងថា គាត់ត្រូវបានបំផុសគំនិតដោយប្រតិកម្មរបស់កីឡាករបាល់ទាត់អង់គ្លេសទៅនឹងការរំលោភបំពានជាតិសាសន៍បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីរបស់ពួកគេចាញ់ក្រុមអ៊ីតាលីនៅក្នុងវគ្គផ្តាច់ព្រ័ត្រជើងឯកទ្វីបអឺរ៉ុប។

ពាក់ព័ន្ធនឹងករណីខាងលើ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានជួបជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីសប្តាហ៍មុនដើម្បីស្នើសុំឱ្យពួកគេបង្កើនការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានជាតិសាសន៍តាមប្រព័ន្ធអ៊ីនធើណេត ៕ (រូបភាព៖ Reuters)ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print