ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ លោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកចុះពិនិត្យជម្ងឺដោយឥតគិតថ្លៃ និងចែកអំណោយជូនប្រជាពលរដ្ឋនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រជាពលរដ្ឋទាំងអស់បានសម្តែងនូវក្តីសោមនស្សរីករាយឥតឧបមាដែលលោកតែងតែយកចិត្តទុកដាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ៕ សុខ ខេមរា
...