ភ្នំពេញ, នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,ហាងស៊ុប ហុយហុយ (ក្រោយពេទ្យកុមារជាតិ) ដែលមានទីតាំងស្ថិតលើផ្លូវ១២២ សង្កាត់ទឹកល្អក់៣ មានអ្នកជំងឺកូវីដ១៩ (COVID-19) និងគ្រួសារ បានចូលទៅហូបស៊ុបនៅទីតាំងខាងលើនេះ !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅហូបស៊ុប ហាងស៊ុប ហុយហុយ (ក្រោយពេទ្យកុមារជាតិ) ដែលមានទីតាំងស្ថិតលើផ្លូវ១២២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅពេលល្ងាច។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) និងគ្រួសារ បានចូលទៅហូបស៊ុបនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា