ភ្នំពេញ, នៅរសៀលថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងថា, ធនាគារ MayBank សាខាទួលគោក ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានគ្នា ២នាក់ បានចូលទៅដាក់លុយ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដដែលបានទៅ ធនាគារ MayBank សាខាទួលគោក ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក
រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖០០ ដល់ ១៤៖១៥។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានគ្នា ២នាក់ បានចូលទៅដាក់លុយ នៅទីតាំងខាងលើនេះ។,
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា