ខេត្តកែប, រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា តាមរយៈការធ្វើតេស្ត រហ័ស(RDT Test COVID-19) ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត បានបន្តរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន ០៣នាក់ថ្មីបន្ថែមទៀត ក្នុងនោះស្រីចំនួន ០២នាក់ ដែលមានឈ្មោះ និងអាសយដ្ឋាន ដូចខាងក្រោម,
បុគ្គលវិជ្ជមានដែលមានឈ្មោះខាងលើ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺ កូវីដ-១៩ ខេត្តកែប។ ចំពោះបុគ្គលប៉ះពាល់ជាមួយបុគ្គលវិជ្ជមានខាងលើ ក្រុមការងារឆ្លើយតបបន្ទាន់ របស់រដ្ឋបាលខេត្ត បាន និងកំពុងស្វែងរកបន្តទៀត ដើម្បីចាត់ចែងអនុវត្តវិធានការសុខាភិបាល។
រដ្ឋបាលខេត្តកែប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលបានជួប ប្រាស្រ័យទាក់ទងផ្ទាល់ជាមួយបុគ្គលវិជ្ជមានខាងលើ ប្រសិនបើមានរោគសញ្ញាដូចជា ឡើងកម្ដៅ ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមទាក់ទងមកក្រុមការងារ ឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត តាមរយៈទូរស័ព្ទលេខ ០១៦ ៣៣៤ ៣៣៣ ឬអាជ្ញាធរមូលដ្ឋាន ដែល នៅជិតបំផុត ដើម្បីពិភាក្សា និងរៀបចំយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ឱ្យបានឆាប់បំផុត។
រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្ត តាមសេចក្ដីណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកែប ឱ្យ មានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ -៣ការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕
ដោយ, សិលា