ភ្នំពេញ៖ ខ្សែភាពយន្តភាគបុរាណរឿង “នគរមាស” បានចាក់បញ្ចាំងជាផ្លូវការហើយកាលពីយប់មិញនេះនៅលើកញ្ចក់ទូរទស្សន៍CTN។ ពិតជាធ្វើឲ្យអ្នកគាំទ្រព្រះនាងតូចនរោត្តជេនណា ភ្ញាក់ផ្អើលទៀតហើយក្រោយពីព្រះនាងតូច នរោត្តម ជេនណា បានបង្ហាញព្រះភ័ក្រក្នុងភាពយន្តភាគថ្មីមួយនេះផងដែរ។
ភាពយន្តនេះបានចាក់បញ្ចាំងជាផ្លូវការរបស់ខ្លួន ភ្លាមគឺផ្ទុះការគ្រាំទ្រភ្លែតតែម្តងក្រោយពីសំងំផលិតយ៉ាងផ្ចិតផ្ចង់អស់រយៈពេលជិតមួយឆ្នាំ ដែលគេចាំបានដែរថា ភាពយន្តភាគបុរាណ រឿង នគរមាស ត្រូវបានរៀបចំពិធីក្រុងពាលី ចេញផលិតចាប់តាំងពីអំឡុងដើមខែសីហាឆ្នាំ២០២០។ រឿងនេះដឹកនាំរឿងដោយលោក ជ័យ សម្បត្តិ និងចូលរួមសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើនជំនាន់រួមគ្នាផងដែរ។
អ្វីដែលគេចាប់អារម្មណ៍នោះគឺជាភាពយន្តដែលមានវត្តមានការចូលរួមសម្តែងពីសំណាក់ព្រះនាងតូច នរោត្ត ជេនណា ខណៈដែលមុននេះត្រឹមតែជាការបង្ហាញTrailer នៃឈុតឆាកសម្តែងខ្លីនៃភាពយន្តនេះគឺបានទាក់ចិត្តអ្នកនិយមទស្សនាភាពយន្តភាគមិនតិចទេត្បិតតែវាគឺជាភាពយន្តដែលសម្រិតសម្រាំងក្នុងការផលិត ប្រកបដោយបបច្ចេកទេសខ្ពស់ ការតុបតែងខ្លួនបានយ៉ាងស្រស់ស្អាតប្រណីតបែបខ្មែរបុរាណ សាច់រឿងជក់ចិត្ត ពិសេសប្រមូលផ្តុំដោយសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនជំនាន់រួមគ្នាសម្តែងថែមទៀតផង។ នេះក៏ជាភាពយន្តបន្ទាប់ដែលលេចព្រះភ័ក្រសិល្បករព្រជន្មក្មេងពីកម្ពុជាគឺព្រះនាងតូចនរោត្តជេនណា បន្ទាប់ពីស្នាព្រះហត្ថសសម្តែងបានយ៉ាងសាកលម និងពេញបេះដូងមហាជនក្នុងភាពយន្តភាគរឿង”ទេពធីតាព្កុលមាស”កន្លងទៅនោះ។ ព្រះនាងមានបន្ទួល ថា ក្នុងភាពយន្តនេះព្រះនាងសម្តែងជាតួអង្គកុមារី អប្សរ និងមានអត្តចរិកតួអង្គកាចឆ្នាស់ឆ្នើម និងរឹងមាំខុសពីរឿងមុន។ ព្រះនាងសង្ឃឹមដែរថាទស្សនិកជននឹងពេញចិត្តចំពោះស្នាដៃភាពយន្តថ្មីនេះផងដែរ និងមានការចាក់បញ្ចាំងពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បត្តិចាប់ពីម៉ោង៧ដល់ម៉ោង៨យប់។
គួរបញ្ជាក់ដែរថា នេះគឺជាស្នាព្រះហស្ថថ្មីសម្រប់ព្រះនាងតូចនរោត្តម ជេនណា បន្ទាប់ពីស្នាព្រះហស្ថសិល្បៈថ្មីៗមួយចំនួនជាបន្តបន្ទាប់ទទួលបានការគាំទ្រច្រើនពីមហាជន ដែលមានទាំងការបង្ហើរព្រះសូរសៀងក្នុងបទចម្រៀងជាភាសាខ្មែរ ចិន ថៃជាដើម៕