រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៣មកពិនិត្យសិក្សានិងបានបញ្ចូលសេចក្តីព្រាងច្បាប់ចំនួន៤ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ

ចែករំលែក៖

ភ្នំពេញ, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលកិច្ចប្រជុំបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សានិងបានអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ដែលគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចហើយចំនួន៤ ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខ។

សេចក្តីព្រាងច្បាប់ថ្មីចំនួន៣ ដែលរដ្ឋសភាសម្រេចទទួលយកមកពិនិត្យសិក្សាតាមសំណើរបស់រាជរដ្ឋាភិបាលរួមមាន៖

១) សេចក្តីព្រាងច្បាប់ស្តីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្រ្គោះបន្ទាន់

២) សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ និង

៣) សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យនិងសិក្សារួចរាល់ ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម្រាប់សម័យប្រជុំរដ្ឋសភាលើកទី៦នីតិកាលទី៦ នាពេលខាងមុខ។ សេចក្តីព្រាងច្បាប់ទាំងនោះ រួមមាន៖

១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់

២) សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា

៣) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងរដ្ឋភិបាលនៃសាធាររដ្ឋប្រជាមានិតចិន និង

៤) សេចក្តីព្រាងច្បាប់ស្តីការប្រកួតប្រជែង។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នាព្រឹកមិញនេះ ក៍បានអនុម័តជ្រើសតំាង លោក ម៉ែន កួន ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា នាពេលខាងមុខបន្តនីតិវិធី ផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print