Lucas Vazquez ត្រឡប់ចូលហ្វឹកហាត់ឲ្យ Real Madrid បន្ទាប់ពីជាពីរបួស

ចែករំលែក៖

កីឡាករ Lucas Vazquez បានត្រឡប់មកហ្វឹកហាត់នៅក្លិប Real Madrid វិញកាលពីថ្ងៃអង្គារ បន្ទាប់ពីជាពីរបួសជង្គង់ដែលគាត់បានរងរបួសនៅក្នុងការប្រកួត El Clasico នៅឯ Estadio Alfredo Di Stefano ជាង៣ខែមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA កាលពីថ្ងៃទី២០ កក្កដា ។

ក្រុម Real Madrid បានផ្តួលគូប្រជែង Barcelona នៅការប្រកួតកាលពីខែមេសា ក្នុងលីគកំពូលអេស្ប៉ាញ La Liga ប៉ុន្តែរបួសបានមើលឃើញថាខ្សែប្រយុទ្ធឆ្នើមរូបនេះខកខានយុទ្ធនាការដែលនៅសល់។

ជាការពិត Lucas Vazquez បានរីករាយរួចទៅហើយនៅប៉ុន្មាននាទីពេលប្រកួតជាមួយ Rayo Vallecano កាលពីថ្ងៃអាទិត្យក្នុងលទ្ធផលស្មើ ១-១ ដែលបានបង្ហាញភាពលេចធ្លោរបស់គាត់ដែលមាននៅក្នុងមុខតំណែងជាខ្សែប្រយុទ្ធ នៅក្នុងវគ្គហ្វឹកហាត់កាលពីថ្ងៃអង្គារកីឡាករ Lucas Vazquez ថែមទាំងបានបង្ហាញពីសមត្ថភាពក្នុងការទាត់បាល់ហ្វ្រីឃីកដែលគួរឲ្យចាប់អារម្មណ៍ផងដែរ។

គាត់ធ្លាប់បានធ្វើការងារជាមួយលោក Zinedine Zidane កំឡុងពេលប្រកួទាំងរបស់គាត់ក៏ដូចជាមួយលោក Carlo Ancelotti ពេលលេងនៅអុីតាលីផងដែរ

ជាមួយនឹងពាក្យចរចាមអារ៉ាមអំពីអនាគតរបស់គាត់ ទីបំផុតកីឡាកររូបនេះបានបន្តកិច្ចសន្យាថ្មី ដែលធ្វើឱ្យបន្តនៅ Real Madrid រហូតដល់ឆ្នាំ២០២៤ ពេលនេះ Lucas Vazquez កំពុងទន្ទឹងរង់ចាំរដូវកាលថ្មីមួយទៀតក្នុងនាមជាកីឡាករសំខាន់ម្នាក់ ៕

 

   

...

ដោយ៖ ភារៈ(រូបភាព ៖ MARCA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print